អគ្គលេខា Nguyen Phu Trong ជួបសន្ទនាជាមួយប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Nikken
18/09/2015 10:11
Vovworld-នារសៀលថ្ងៃទី១៧កញ្ញានៅរដ្ឋធានីតូក្យូ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong

អគ្គលេខា Nguyen Phu Trong ជួបសន្ទនាជាមួយប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Nikken Vovworld-នារសៀលថ្ងៃទី១៧កញ្ញានៅរដ្ឋធានីតូក្យូអគ្គលេខាបក្សកុម្មុយនីស្ត វៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយលោក Naotoshi Okada ប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Nikken ជាសម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ ជួរមុខមួយរបស់ជប៉ុន។ នៅពិធីទទួលជួបសន្ទនានេះ អគ្គលេខា Nguyen Phu Trong បានវាយតំលៃខ្ពស់ការដែល Nikken រៀបចំសន្និសីទអនាគតទ្វីបអាស៊ីជារៀងរាល់ ឆ្នាំ។ កាសែត Nikken ប្រចាំនៅវៀតណាមជានិច្ចកាលសកម្មបញ្ជូនព័ត៌មានអំពីវៀត ណាមនិងទំនាក់ទំនងវៀតណាមជប៉ុន នេះជាកាណាល់ព័ត៌មានសំខាន់ជួយប្រជាជន ជប៉ុននិងពិភពលោកយល់ដឹងអំពីស្ថានភាពវៀតណាមនិងទំនាក់ទំនងវៀតណាម- ជប៉ុន។ រីឯលោក Naotoshi Okada បានថ្លែងអំណរគុណវៀតណាមបានសកម្មគាំទ្រចូល រួមសន្និសីទអនាគតទ្វីបអាស៊ីនិងមានបំណងវៀតណាមនឹងបន្តចូលរួមសន្និសីទ អនាគតទ្វីអាស៊ីឆ្នាំ២០១៦។ នាយប់ថ្ងៃដដែលប្រធានសភាជាន់ទាបជប៉ុនលោក Oshima Tadamori និងសម្ព័ន្ធ ភាពព្រឹទ្ធសមាជិកមិត្តភាពជប៉ុន-វៀតណាមបានរៀបចំជប់លៀងស្វាគមន៍អគ្គលេខា Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅវិមានប្រធានសភាជាន់ទាប៕
Related
More




