VOV WorldVOV World
អគ្គលេខា Nguyen Phu Trong បញ្ចប់ដំណើរទស្សនកិច្ចនៅអាមេរិកប្រកបដោយជោគជ័យ
13/07/2015 07:20
Vovworld-នារសៀលថ្ងៃទី១២កក្កដា អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម​លោក Nguyen Phu Trong បាន អញ្ចើញបញ្ចប់ដំណើរទស្សនកិច្ចជាផ្លុវការនៅ​អាមេរិក​ ប្រកបដោយជោគជ័យ។
អគ្គលេខា Nguyen Phu Trong បញ្ចប់ដំណើរទស្សនកិច្ចនៅអាមេរិកប្រកបដោយជោគជ័យ
អគ្គលេខា Nguyen Phu Trong បញ្ចប់ដំណើរទស្សនកិច្ចនៅអាមេរិកប្រកបដោយជោគជ័យ (VOV) Vovworld-នារសៀលថ្ងៃទី១២កក្កដា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអញ្ចើញបញ្ចប់ដំណើរទស្សនកិច្ចជាផ្លុវការនៅ អាមេរិកប្រកបដោយជោគជ័យ។ ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅអាមេរិក លោកអគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានាធិបតី Barack Obama ទទួលជួបសន្ទនាជាមួយដំណាងពាណិជ្ជកម្ម Michael Froman ជួបសន្ទនា ជាមួយថ្នាក់ដឹកនាំសាសនាអាមេរិកជាដើម។ នៅទីក្រុងញូវយ៉ក់ លោកអគ្គលេខា Nguyen Phu Trong បានជួបសន្ទនាអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon មកសាកសួរសុខទុក្ខគ្រួសារអតីតប្រធានាធិបតី Bill Clinton នៅ Kittle House ទទួលជួបសន្ទនាដំណាងថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តអាមេរិក និងជួបមុខមិត្តភក្តិឆ្វេងនិយមអាមេរិក។ ក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះភាគីទាំងពីរបានអនុម័តលើសេចក្តី ថ្លែងការណ៍ស្ដីពីទស្សនវិស័យរួមទំនាក់ទំនងវៀតណាម-អាមេរិក។ ភាគីទាំងពីរ បានអះអាងបន្តលាតត្រដាងទំនាក់ទំនងស៊ីជម្រៅនិរន្តរភាពនិងជាក់ស្ដែងលើ មូលដ្ឋានគោរពធម្មនុញ្ញអង្គការសហប្រជាជាតិច្បាប់អន្តរជាតិនិងរបបនយោបាយ គោរពឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់គ្នា។ ភាគីទាំងពីរបាន សម្ដែងការព្រួយបារម្ភអំពីបំរ៉ែបំរួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើតសង្កត់ធ្ងន់ ទៅលើភាពចាំបាច់ត្រូវលើកកំពស់សិទ្ធិសេរីភាពនាវាចរណ៍និងអាកាសចរណ៍ ដែលបានអន្តរជាតិទទួលស្គាល់។ ប្រទេសទាំងពីរគាំទ្រដោះស្រាយដោយសន្តិវិធី រាល់ជំលោះតាមច្បាប់អន្តរជាតិអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) និងទទួលស្គាល់សារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ទន្ទឹមនឹងនោះគាំទ្រការខំប្រឹងប្រែងសំដៅទទួលបានក្រមប្រតិបត្តិដំបន់នៅសមុទ្រ ខាងកើត (COC)៕