VOV WorldVOV World
អគ្គលេខា Nguyen Phu Trong អញ្ចើញទៅទស្សនកិច្ចមិត្តភាពជាផ្លូវការគុយបានិងប្រេស៊ីល
08/04/2012 08:35
(VOVworld)-ទទួលសេចក្តីអញ្ចើញរបស់នាយឧត្តមសេ នីយ៌ Raul Castro Ruz លេខាទី១គណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តគុយបា ប្រធានក្រុមប្រឹក្សារដ្ឋនិងជាប្រ ធានក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបានិងប្រធានាធិបតីប្រេស៊ីល លោកស្រី Dilma Rouseff
អគ្គលេខា Nguyen Phu Trong អញ្ចើញទៅទស្សនកិច្ចមិត្តភាពជាផ្លូវការគុយបានិងប្រេស៊ីល
(VOVworld)-ទទួលសេចក្តីអញ្ចើញរបស់នាយឧត្តមសេនីយ៌ Raul Castro Ruz លេខា ទី១ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តគុយបា ប្រធានក្រុមប្រឹក្សារដ្ឋនិងជាប្រធាន ក្រុមប្រឹក្សារដ្ឋមន្រ្តីគុយបានិងប្រធានាធិបតីប្រេស៊ីល លោកស្រី Dilma Rouseffអគ្គលេ ខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trongបានអញ្ចើញ ទៅបំពេញទស្សនកិច្ចមិត្តភាព ជាផ្លូវការគុយបា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២មេសា និងបំពេញទស្សន កិច្ចថ្នាក់រដ្ឋប្រទេសប្រេស៊ីលចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤មេសា។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong (រូបថតៈInternet)         ដំណើរទស្សនកិច្ចរបស់អគ្គលេខា Nguyen Phu Trong មកកាន់ប្រទេស ទាំងពីរ នេះ សំដៅផ្សព្វផ្សាយសារ១ដ៏ខ្ពង់ខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ស្តីអំពីចំ ណងសមាគ្គីភាព មិត្តភាពរួមគ្នាអភិវឌ្ឍន៌ជាមួយប្រជាជនគុយបា ប្រជាជន ប្រេស៊ីល រួមចំណែកសំខាន់ក្នុងការជម្រុញទំនាក់ទំនង ជាមួយ ប្រទេសទាំពីរនេះ។         ក៏ក្នុងឱកាសដំណើរទស្សនកិច្ចរបស់អគ្គលេខា Nguyen Phu Trong នាថ្ងៃទី ៧ មេសា កាសែត Granma ស្ថាប័នឃោសនារបស់បក្សកុម្មុយនិស្ត គុយបា និងកាសែត Juventud Rebelde ជាសម្លេងរបស់សម្ព័ន្ធ យុវជនកុម្មុយនិស្តគុយបា បានចុះផ្សាយ សេច ក្តីប្រកាស អំពីដំណើទស្សនកិច្ចនេះ ដោយអះអាងថា ៖ ដំណើរទស្សនកិច្ចនេះ គឺសំដៅពង្រឹងទំនាក់ទំនងសហប្រតិបត្តិការនិងមិត្តភាពជាប្រពៃណីពិសេសរវាងបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសជាភាតរៈទាំងពីរវៀតណាម គុយបា៕