អគ្គលេខាធិការអ.ស.បអំពាវនាវសន្ទនាដោះស្រាយវិបត្តិនៅថៃ
27/02/2014 10:19
Vovworld-សម្ដែងការព្រួយបារម្មណ៍អំពីវិបត្តិនយោបាយនាបច្ចុប្បន្ននៅថៃ អគ្គលេខាធិការអ.ស.បលោក Ban Ki Moon នាថ្ងៃទី២៦កុម្ភៈបានអំពាវនាវឲ្យភាគីនានានៅប្រទេសនេះចូលរួមការសន្ទនាយ៉ាងឆាប់កាលណាល្អកាលនោះ។

បណ្ដាបាតុករដង្ហែក្បួននៅរដ្ឋធានីបាងកក (AFP) Vovworld-សម្ដែងការព្រួយបារម្មណ៍អំពីវិបត្តិនយោបាយនាបច្ចុប្បន្ននៅថៃ អគ្គលេខាធិការអ.ស.បលោក Ban Ki Moon នាថ្ងៃទី២៦កុម្ភៈបានអំពាវនាវឲ្យភាគីនា នានៅប្រទេសនេះចូលរួមការសន្ទនាយ៉ាងឆាប់កាលណាល្អកាលនោះ។ ក្នុងសេចក្តី ប្រកាសមួយតាមរយៈអ្នកនាំពាក្យ លោក Ban Ki Moon បានថ្កោលទោសស្ថានភាព អំពើរហឹង្សាឡើងជណ្ដើរក្នុងប៉ុន្មានថ្ងៃកន្លងមកនៅដំបន់ជាច្រើននៅប្រទេសថៃ។ សេចក្តីប្រកាសបានលើកច្បាស់ថា អគ្គលេខាធិការអ.ស.បលោក Ban Ki Moon អំពាវនាវបណ្ដាភាគីចូលរួមការចរចារលើគ្រប់ជ្រុងជ្រោយនិងមានអត្ថន័យ ឆ្ពោះទៅបញ្ឈប់វិបត្តិនិងជំរុញកំណែទម្រង់។ លោក Ban Ki Moon បានសម្ដែងការត្រៀមខ្លួន ជាស្រេចជួយឧបត្ថម្ភដោយរបៀបសមស្របដើម្បីភាគីទាក់ទិននានាក៏ដូចជាប្រជាជនថៃទាំងមូលឆ្លងផុតពីវិបត្តិនេះ។ នាថ្ងៃដដែលដំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិង កិច្ចការបរទេសសហភាពអ៊ឺរុប (EU) លោកស្រី Catherine Ashton បានសម្ដែងការ ព្រួយបារម្មណ៍យ៉ាងជ្រាលជ្រៅអំពីបំរែបំរួលអំពើរហឹង្សានយោបាយជាពេល កន្លងមកនៅថៃ៕
Related






