VOV WorldVOV World
អគ្គលេខាធិការអ.ស.បសំដែងការព្រួយបារម្ភអំពីភាពតានតឹងនៅលើឧបទ្វីបកូរ៉េ
08/07/2016 06:55
(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki- moon នាថ្ងៃទី៧ កក្កដា បានសំដែងការព្រួយបារម្ភអំពី ភាពតានតឹងនៅឧបទ្វីបកូរ៉េ ព្រមទាំងអះអាងថា ការ ចរចារជាវិធីល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ។
អគ្គលេខាធិការអ.ស.បសំដែងការព្រួយបារម្ភអំពីភាពតានតឹងនៅលើឧបទ្វីបកូរ៉េ
លោក Ban Ki-moon ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចារជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi នៅរដ្ឋធានីប៉េកាំង (រូបថត៖EPA/TTXVN) (VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki-moon នាថ្ងៃទី៧ កក្កដា បាន សំដែងការព្រួយបារម្ភអំពីភាពតានតឹងនៅឧបទ្វីបកូរ៉េ ព្រមទាំងអះអាងថា ការចរចារ  ជាវិធីល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ។លោក Ban Ki-moon បានថ្លែងមតិដូច្នេះ នៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចារជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi នៅរដ្ឋធានីប៉េកាំង។អគ្គលេខាធិការរូបនេះបានអំពាវនាវឲ្យ ស.ប.បកូរ៉េ បញ្ចប់អំពើបង្ករឿងហេតុ ព្រមទាំងប្រទេសទាក់ទិននានាចាំបាច់ត្រូវ បង្កើនការខំ ប្រឹងប្រែងជួយបន្ធូរស្រាលភាពតានតឹងនៅឧបទ្វីបកូរ៉េ។លោក Ban Ki-moon បាន សង្កត់ធ្ងន់ថា ប្រការសំខាន់គឺត្រូវរក្សាការចរចារដើម្បីឧបទ្វីបកូរ៉េមិន មានអាវុធ នុយក្លេអ៊ែរ ហើយក្នុងឋានៈជាអ្នកដឹកនាំអ.ស.ប លោកត្រៀមខ្លួនជាស្រេចរួមចំ ណែកកែលំអរទំនាក់ទំនងនិងតភ្ជាប់ឡើងវិញនូវជំនួបចរចាររវាងកូរ៉េទាំងពីរភាគ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី៧ កក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានសំដែងក្ដីសង្ឃឹមថា ចិននឹងបន្តសហប្រតិបតិ្តការជាមួយ អាមេរិកក្នុងការដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ។សេចក្ដីប្រកាសរបស់លោក Kerry ត្រូវបាននាំចេញមួយថ្ងៃក្រោយពីប៉េកាំងរិះគន់បទដាក់ទណ្ឌកម្មថ្មីរបស់ អាមេរិកតម្រង់ទៅលើមេដឹកនាំស.ប.បកូរ៉េលោក Kim Jong Un៕