អគ្គលេខាធិការអ.ស.បថ្កោលទោសការវាយប្រហារបំផ្ទុះគ្រាប់បែកនៅអារ៉ាប់ប៊ីសាអូឌីត
06/07/2016 07:21
(VOVworld) - នាថ្ងៃទី៥ កក្កដា អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon បានថ្កោលទោសករណីវាយ ប្រហារភេរវកម្មដែលបានកើតមានឡើងនៅទីក្រុង ចំនួន៣របស់អារ៉ាប់ប៊ីសាអូឌីតមុននោះមួយថ្ងៃ ដែល បណ្ដាលឲ្យបុគ្គលិកសន្តិសុខយ៉ាងហោចណាស់៤នាក់ស្លាប់និងមនុស្សជាច្រើននាក់ទៀតរងរបួស។

អគ្គលេខាធិការអ.ស.បលោក Ban Ki-moon (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី៥ កក្កដា អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បាន ថ្កោលទោសករណីវាយប្រហារភេរវកម្មដែលបានកើតមានឡើងនៅទីក្រុងចំនួន៣ របស់អារ៉ាប់ប៊ីសាអូឌីតមុននោះមួយថ្ងៃ ដែលបណ្ដាលឲ្យបុគ្គលិកសន្តិសុខយ៉ាង ហោចណាស់៤នាក់ស្លាប់និងមនុស្សជាច្រើននាក់ទៀតរងរបួស។លោក Ban Ki- moon បានអះអាងថា អំពើភេរវកម្មនេះពិតជាអំពើកំសាកដោយសារ វាតម្រង់ទៅ លើជនស៊ីវិលក្នុងឱកាសបញ្ចប់ខែបុណ្យ Ramadan។លោក Ban Ki-moon ក៏បាន សំដែងការរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ ជាមួយរដ្ឋាភិបាលនិង ប្រជាជនអារ៉ាប់ប៊ីសាអ៊ូឌីត ព្រមទាំងសង្ឃឹមថា ជនដៃដល់ទាំងអស់ នឹងបាននាំ មកមកកាត់ទោសយ៉ាងឆាប់ៗ។លោកក៏បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវ បង្កើនការ ខំប្រឹងប្រែងអន្តរជាតិនិងតំបន់សំដៅទប់ទល់ទៅនឹងលទ្ធិភេរវកម្ម៕
Related






