អគ្គលេខាបក្ស លោក Nguyen Phu Trong ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Son La
08/01/2014 11:51
(VOVworld) – នាថ្ងៃទី ៨ មករា អគ្គលេខាបក្ស លោក Nguyen Phu Trong បានទៅបំពេញទស្សនកិច្ចការងារ នៅខេត្ត Son La ភាគខាងជើងវៀតណាម។

អគ្គលេខាបក្ស លោក Nguyen Phu Trong (Image: thanhnien.com.vn) (VOVworld) – នាថ្ងៃទី ៨ មករា អគ្គលេខាបក្ស លោក Nguyen Phu Trong បានទៅបំពេញ ទស្សនកិច្ចការងារនៅខេត្ត Son La ភាគខាងជើងវៀតណាម។ អគ្គលេខា Nguyen Phu Trong បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Son La អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមការកសាងជនបទថ្មីនិងការកសាងបក្ស។ អគ្គលេខាបក្សក៏បានទៅសាកសួរខុស ទុកកម្មាភិបាលប្រជាជននៅឃុំ Chieng Ban ស្រុក Mai Son ដែរ។ នេះគឺជាឃុំគំរូនៅខេត្ត Son La ក្នុងចលនាកសាង ជនបទថ្មី។ អគ្គេលខា Nguyen Phu Trong សង្ឃឹមថា៖ ឃុំ Chieng Ban បន្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេស ពង្រីកសក្តានុភាពនៃការដាំដើមឈើកាហ្វេ៕
Related






