VOV WorldVOV World
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម
11/02/2017 07:28
(VOVworld)-នាព្រឹកថ្ងៃទី១១កុម្ភៈនៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈ
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម (VOVworld)-នាព្រឹកថ្ងៃទី១១កុម្ភៈនៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការ  មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញជួបធ្វើការ ជាមួយថ្នាក់ដឹកនាំគណៈ កម្មាធិការសេដ្ឋកិច្ចមជ្ឈឹមស្តីពីលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០១៧។ នៅទីនេះ លោក Nguyen Phu Trong បាន គូសបញ្ជាក់នូវលទ្ធផល ដែលទទួលបាននាពេលកន្លងទៅដោយអះអាងលក្ខណៈ ត្រឹមត្រូវ ក្នុងការបង្កើត គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមឡើងវិញ។ ស្តីពីទិសដៅភារ​ កិច្ចនាពេលខាងមុខ លោក Nguyen​ Phu Trong បានក្រើនរំលឹកគណៈកម្មាធិការសេដ្ឋ កិច្ចមជ្ឈឹមគប្បី ពង្រីកនូវតួនាទីរបស់ខ្លួន ជាស្ថាប័នសេនាធិការយុទ្ធសាស្ត្រទទួល បន្ទុកសេដ្ឋកិច្ច សង្គមសម្រាប់គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ និងគណៈលេខាធិ ការ។ លោក Nguyen Phu Trong ក៏បានសំណូមពរឲ្យគណៈកម្មា ធិការសេដ្ឋកិច្ច មជ្ឈឹមត្រូវបំពេញឲ្យបានល្អថែមទៀតការងារត្រួតពិនិត្យ ឃ្លាំមើល និងចូលរួមយ៉ាង សកម្មទៅក្នុងកិច្ចការប្រឆាំងអំពើពុករលួយ ការខ្ជះខ្ជាយ ជាពិ សេសប្រមូលផ្តុំអ្នកជំនាញ ការមានសមត្ថភាពនិងប្រមូលផ្តុំចំណេះដឹងរបស់ស្ថាប័ន ដទៃក៏ដូចជារបស់សង្គមទាំងមូលផងដែរ៕