អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីគុយវ៉ែត
07/05/2016 08:22
(VOVworld)-នៅក្នុងការជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរដ្ឋគុយវ៉ែត Sheikh Jaber Mubarak Al-Hamad Al-Sabad ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជួបជាមួយ នាយករដ្ឋមន្ត្រីគុយវ៉ែត (រូបថតៈ TTXVN) (VOVworld)-នៅក្នុងការជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរដ្ឋគុយវ៉ែត Sheikh Jaber Mubarak Al-Hamad Al-Sabad ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានសម្តែងក្តី សោមនាស្សរីករាយដោយ សារទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងគុយ វ៉ែតត្រូវបានពង្រឹងនិងពង្រីកដោយ ឥតឈប់ឈររយៈពេល៤០ឆ្នាំកន្លងទៅ។ លោក Nguyen Phu Trong បានស្នើរថា នា ពេលខាងមុខ ប្រទេសទាំងពីរគប្បីជម្រុញឲ្យ បានខ្លាំងថែមទៀតនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិ ការទ្វេភាគីលើគ្រប់វិស័យ សំដៅនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីនីមួយៗ ដើម្បីផលប្រយោជន៍ រួមរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីគុយវ៉ែតបានជូនដំណឹងអំពីលទ្ធផលការងារទទួលបាន ជាមួយថ្នាក់ដឹកនាំវៀតណាម ព្រមទាំងសម្តែងគោលបំណងជម្រុញកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យផងដែរ៕
Related






