អគ្គលេខាបក្ស Nguyen Phu Trong ចូលរួមសន្និសីទនគរបាលទូទាំងប្រទេស
26/12/2016 11:22
(VOV)_នាព្រឹកថ្ងៃទី២៦ ខែធ្នូ សន្និសីទនគរបាលទូទាំងប្រទេស បានប្រារព្វឡើងនៅទីក្រុងហាណូយ។ គោលដៅរបស់សន្និសិទលើកនេះគឺបូកសរុប វាយតំលៃអំពីស្ថានភាព លទ្ធផលដែលទទួលបានរបស់ផ្នែកនគរបាល និងចលនាប្រឡងប្រណាំង “ ដើម្បីសន្តិសុខជាតិ” ឆ្នាំ២០១៦
.jpg)
អគ្គលេខាបក្ស Nguyen Phu Trong ចូលរួមសន្និសីទនគរបាលទូទាំងប្រទេស (VOV)_នាព្រឹកថ្ងៃទី២៦ ខែធ្នូ សន្និសីទនគរបាលទូទាំងប្រទេស បានប្រារព្វឡើង នៅទីក្រុងហាណូយ។ គោលដៅរបស់សន្និសិទលើកនេះគឺបូកសរុប វាយតំលៃអំពីស្ថាន ភាព លទ្ធផលដែលទទួលបានរបស់ផ្នែកនគរបាល និងចលនាប្រឡងប្រណាំង “ ដើម្បី សន្តិសុខជាតិ” ឆ្នាំ២០១៦ ការអនុវត្តភារកិច្ចការងារធានាសន្តិសុខ សណ្ដាប់ធ្នាប់ និង បំផុសចលនាប្រឡងប្រណាំង ឆ្នាំ ២០១៧ ក្នុងកងកម្លាំងនគរបាលប្រជាជន។ថ្លែង មតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអោយដឹងថា៖ ឆ្នាំ ២០១៧ ជាឆ្នាំដើរតួនាទីដ៏សែនសំខាន់ ជាឆ្នាំទីពីរអនុវត្តសេចក្ដីសម្រេចចិត្តនៃ មហាសន្និបាតបក្ស លើកទី១២ និងសន្និបាតបក្សភាគនគរបាលវៀតណាម លើក ទី៦។ អគ្គលេខាបក្សបានស្នើអោយកងកម្លាំងនគរបាលប្រជាជនបន្តការងារ កសាងបក្ស កសាងកងកម្លាំងនគរបាលប្រជាជនប្រកបដោយស្អាតស្អំ ខ្លាំងមាំ មួន អនុវត្តតាមទស្សនះ គោលមាគា៍និង គោលការណ៍ គោលនយោបាយរបស់ បក្ស និងរដ្ឋ។ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានស្នើអោយកង កម្លាំងនគរបាលប្រជាជនត្រូវជាកងកម្លាំងស្នូល រួមសហការជាមួយគ្រប់ក្រសួង ស្ថាប័ន អង្គការដើម្បីរក្សារឹងមាំសន្តិសុខជាតិ សណ្ឋាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុង គ្រប់កាលះទេសះ៕
Related






