VOV WorldVOV World
អគ្គលេខាបក្ស Nguyen Phu Trong បានបញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន
19/09/2015 08:25
Vovworld-បញ្ចប់ដំណើរទស្សនកិច្ចនៅខេត្ត Kanagawa នារសៀលថ្ងៃទី១៨​កញ្ញា​តាមម៉ោងជប៉ុនអគ្គលេខាបក្ស កុម្មុយនីស្ត
អគ្គលេខាបក្ស Nguyen Phu Trong បានបញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន
អគ្គលេខាបក្ស Nguyen Phu Trong បានបញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន         Vovworld-បញ្ចប់ដំណើរទស្សនកិច្ចនៅខេត្ត Kanagawa នារសៀលថ្ងៃទី១៨​ កញ្ញា​តាមម៉ោងជប៉ុនអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានបញ្ចប់យ៉ាងល្អប្រសើរដំណើរ​ទស្សនកិច្ច ជាផ្លូវការនៅជប៉ុនតាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe។         ចាកចេញពីប្រទេសជប៉ុន អគ្គលេខា Nguyen Phu Trong បានផ្ញើរ​សារ​ទូរលេខ ​អំណរគុណជូននាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe។ ក្នុងសារ​ទូរលេខ​នេះ អគ្គលេខា Nguyen Phu Trong ជឿជាក់ថា លទ្ធផលសកម្មក្នុង​ដំណើរទស្សនកិច្ច​លើក​ នេះ​នឹងរួមចំណែកសំខាន់ក្នុងការបង្កើនចំណងមិត្តភាព​ជំរុញលើគ្រប់ជ្រុងជ្រោយ​ និង​ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រស៊ីជម្រៅរវាងវៀតណាមនិង ​ជប៉ុន​ដើម្បីភាពសម្បូររុងរឿងរួមរបស់​ប្រជាជាតិដើម្បីសុភមង្គលរបស់ប្រជាជននៃ ប្រទេស​ទាំងពីរនិងដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅទ្វីបអាស៊ី៕

More