VOV WorldVOV World
អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអាមេរិក
06/07/2015 08:59
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់រដ្ឋាភិបាល អាមេរិក នាយប់ថ្ងៃទី៥ កក្កដា អគ្គលេខាបក្សកុម្មុនិស្ត វៀតណាមលោក Nguyen Phu Trong
អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអាមេរិក
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលអាមេរិក នាយប់ថ្ងៃទី៥កក្កដា អគ្គលេខាបក្សកុម្មុនិស្តវៀតណាមលោក Nguyen Phu Trong និង គណៈប្រតិភូ ជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយអញ្ជើញទៅ បំពេញ ទស្សនកិច្ចជាផ្លូវការនៅអាមេរិក។ ដំណើរទស្សនកិច្ចនៅអាមេរិករបស់ លោក Nguyen Phu Trong លើកនេះ នឹងជម្រុញទំនាក់ទំនងកិច្ចសហប្រតិ បត្តិការលើ គ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនយោបាយ សេដ្ឋកិច្ចនិង ពាណិជ្ជកម្ម។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius (រូបថតៈ Nguyen Khanh)        ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius  បានឲ្យដឹងថា៖        “ក្នុងរយៈពេល២ឆ្នាំកន្លងទៅ ប្រទេសទាំងពីរទទួលបានជោគជ័យជា ច្រើនជាពិសេសលើវិស័យពាណិជ្ជកម្ម។ នាឆ្នាំ២០១៤ តម្លៃប្រាក់ពាណិជ្ជកម្ម ទេ្វភាគីទទួលបាន៣៥ពាន់លានដុល្លារអាមេរិក​ និងឆ្នាំ២០១៥នេះ គ្រោងនឹង ទទួលបាន៤០លានដុល្លារអាមរិក។ កំណើនពាណិជ្ជកម្មក៏នឹងជួយបង្កើន បរិមាណអ្នកធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរ។ ឧទាហរណ៍ មុន នេះ មាននិស្សិត វៀតណាមត្រឹមតែ១ពាន់នាក់ទៅសិក្សានៅអាមេរិក ប៉ុណ្ណោះ ប៉ុន្តែដល់ឆ្នាំ២០១៤មានដល់១៧ពាន់នាក់ទៅសិក្សានៅអាមេរិក។ ម្យ៉ាងវិញ​ ទៀត អាមេរិកក៏ បានជួយឧបត្ថម្ភវៀតណាមសំអាតជាតិពុល dioxin នៅទីក្រុង Da Nang ឬ រាវរកនិងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម”។        ចំពោះទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិក លោកឯកអគ្គរដ្ឋទូត Ted Osius បានជឿជាក់ថា “គ្មានអ្វីដែលមិនអាចទៅរួចទេ” និងជឿជាក់ថា អនាគតនៃប្រទេសទាំងពីរគឺភ្លឺថ្លានាពេលខាងមុខ៕

More