អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញចូលរួមនិងផ្តល់អនុសាសន៍នៅមហាសន្និបាតបក្សភាគទីក្រុងហាណូយ
12/10/2020 10:35
(VOVWORLD) - នាព្រឹកថ្ងៃទី ១២ ខែតុលា សន្និបាតបក្សភាគទីក្រុងហាណូយលើកទី ១៧ អាណត្តិ ២០២០-២០២៥ បានប្រារព្ធជាផ្លូវការ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញផ្តល់អនុសាសន៍នៅមហាសន្និបាត (រូបថត៖ VOV) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញចូលរួមនិងដឹកនាំអង្គមហាសន្និបាត។ ចូលរួមក្នុងសន្និបាតនេះ មានវត្តមានប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងអតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋផងដែរ។ អញ្ជើញថ្លែងមតិបញ្ជាណែនាំនៅមហាសន្និបាត អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា បក្សភាគ អាជ្ញាធរនិងប្រជាជនរដ្ឋធានី បានជំនះពុះពារលើការលំបាកនិងឧបសគ្គជាច្រើន ហើយមានវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ដើម្បីដាក់បញ្ចូលគោលការណ៍ណែនាំនិងសេចក្តីសម្រេចរបស់បក្សនិងរដ្ឋក៏ដូចជា សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគទីក្រុងឈានចូលក្នុងជីវភាពស់នៅប្រចាំថ្ងៃ។ ពិសេស ទីក្រុងបានបំពេញនិងលើសគោលដៅទាំងអស់ដែលមហាសន្និបាតបក្សភាគទីក្រុងលើក ទី ១៦ បានដាក់ចេញ ដោយសម្រេចបាន លើសផែនការគោលដៅចំនួន ៤ ក្នុងនោះមាន គោលដៅចំនួន ៣ ដែលត្រូវបង្ហើយមុនកាលកំណត់ ២ ឆ្នាំឯណោះ។ ទីក្រុងហាណូយបានចូលរួមចំណែកជាង ១៦% នៃ GDP ; ១៨,៥% នៃចំណូលថវិកាជាតិ; ២០% នៃចំណូលក្នុងស្រុក និង ៨,៦% នៃចំណូលនាំចូលនិងនាំចេញសរុបរបស់ប្រទេសជាតិ។ ទិដ្ឋភាពនៃមហាសន្និបាត (រូបថត៖ VOV) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញផ្តល់អនុសាសន៍ថា៖
Related






