អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន
09/04/2026 08:46
[VOVWORLD] - ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦។

09.4_AM SANG_9- Tong Bi thu.jpg អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម។ (រូបថត៖ VGP) ក្រសួងការបរទេសវៀតណាមនាថ្ងៃទី ៩ ខែមេសា បានចេញសេចក្ដីប្រកាសព័ត៌មានថា តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង និងលោកជំទាវ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម រួមជាមួយលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦៕
TAG
VOV/VOVWORLD/អគ្គលេខាបក្ស/ប្រធានរដ្ឋ/តូ ឡឹម/ដំណើរទស្សនកិច្ច/ចិន
Related






