អគ្គលេខាបក្សកម្មុយនីសវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត
01/07/2014 12:12
(VOVworld) – នាថ្ងៃទី ៣០ មិថុនានិងថ្ងៃទី ១ កក្កដា អគ្គលេខាធិការគណៈកម្មាធិការ មជ្ឈឹមបក្សកម្មុយនីស វៀតណាម លោក Nguyen Phu Trong បានជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌ Ba Dinh ខ័ណ្ឌ Tay Ho និងខ័ណ្ឌ Hoan Kiem ទីក្រុង ហាណូយដើម្បីរាយការណ៍ អំពីលទ្ធផលនៃសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាម នីតិកាលទី ១៣។

អគ្គលេខាបក្សកម្មុយនីសវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត (nguyenphutrong.net) (VOVworld) – នាថ្ងៃទី ៣០ មិថុនានិងថ្ងៃទី ១ កក្កដា អគ្គលេខាបក្សកម្មុយនីស វៀតណាម លោក Nguyen Phu Trong បានជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោត នៅខ័ណ្ឌ Ba Dinh ខ័ណ្ឌ Tay Ho និងខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយដើម្បីជូនដំណឹងអំពីលទ្ធផលនៃសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាល ទី ១៣។ ក្នុងជំនួបប្រាស្រ័យទាំងនេះ អគ្គលេខា Nguyen Phu Trong បានចែក រំលែកមតិជាមួយអ្នកបោះឆ្នោតអំពីការដែលចិនរំលោភទៅលើអធិបតេយ្យ ភាពនិងបូរណភាពដែនដីរបស់វៀតណាម ហើយចាត់ទុកថា៖នេះគឺជាបញ្ហាដ៏ សែនសំខាន់ដោយ ហេតុនេះយើងត្រូវដោះស្រាយបញ្ហានេះប្រកបដោយល្អ ប្រសើ។ លោក Nguyen Phu Trong ក៏បានសង្កត់ធ្ងន់ថា៖ វៀតណាមប្តេជ្ញាប្រឆាំងជាមួយចិនដោយសន្តិវិធី។ “គោលការណ៍របស់យើងគឺប្រឆាំងដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិនិង កិច្ចព្រមព្រៀងជាន់ខ្ពស់រវាងប្រទេសទាំង ២។ យើងត្រូវត្រៀមរៀបចំរាល់ លទ្ធភាព។ ដោយហេតុ នេះ យើងត្រូវសហការយ៉ាងជិតស្និតជាមួយគ្នា។” អគ្គលេខាបក្ស Nguyen Phu Trong ក៏បានពិភាក្សាជាមួយអ្នកបោះឆ្នោតអំពីការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផងដែរ៕
Related




