អគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា
27/10/2016 07:27
(VOVworld) – នារសៀលថ្ងៃទី ២៦ តុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស កម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ ប្រធានាធិបតី មីយ៉ាន់ម៉ា លោក Htin Kyaw ក្នុងឱកាសដំណើទស្សន កិច្ចនៅ វៀតណាម។

អគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា (VOV) (VOVworld) – នារសៀលថ្ងៃទី ២៦ តុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស កម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Htin Kyaw ក្នុងឱកាសដំណើទស្សនកិច្ចនៅ វៀតណាម។ ក្នុងជំនួបសន្ទនានេះ អគ្គលេខា Nguyen Phu Trong បានអះអាង នូវ គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពនិងបង្កើន ការបើកទូលាយទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយមីយ៉ាន់ម៉ា។ លោក Nguyen Phu Trong បានសម្តែងគោលបំណងថា៖ ប្រទេសទាំងពីរនឹង បន្តរក្សារនិងអភិវឌ្ឍន៍ប្រសិទ្ធភាពនៃយន្តការសហ ប្រតិបត្តិការទ្វេភាគីព្រមទាំង ជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចពាណិជ្ជកម្មនិងវិនិយោគ បង្កើនការ ជួបប្រាស្រ័យប្រជាជនឲ្យបានខ្លាំ ងក្លាថែមទៀត។ រីឯខ្លួនវិញ ប្រធានាធិបតី មីយ៉ាន់ម៉ា លោក Htin Kyaw បានសម្តែងក្តីសប្បាយរីករាយក្នុងពេលដែលបំពេញ ទស្សនកិច្ចជាលើក ដំបូងនៅវៀតណាម ហើយចូលរួមសន្និសីទ ACMECS លើកទី ៨ សន្និសីទ CLMV លើកទី ៧ និងសន្និសីទ WEF-មេគង្គង។ ទន្ទឹមនឹង នោះ លោក Htin Kyaw បានជូនដំណឹងជាមួយលោក Nguyen Phu Trong អំពីលទ្ធផល នៃការចរចារជាមួយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង ជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ផងដែរ។ អ្នកប្រមុខប្រទេសមីយ៉ាន់ម៉ាបានអះអាងនឹងបន្តពង្រឹងនិងពង្រីកទំនាក់ ទំនងនិត្តភាពរវាងប្រទេសទាំងពីរអនុវត្តល្អបណ្ដាកិច្ចព្រមព្រៀងទ្វេភាគី ដែលត្រូវបានចុះហត្ថលេខាជំរុញដំណើរទស្សកិច្ចជាន់ខ្ពស់លើគ្រប់ជាន់ថ្នាក់ បើកទូលាយទំនាក់ទំនងពាណិជ្ជគម្មវិនិយោគដោយឈរលើមូលដ្ឋានភាគី ទាំងពីរមានផលប្រយោជន៍ដូចគ្នា ហើយបង្កលក្ខណៈងាយស្រួលបំផុត សំរាប់សកម្មភាពធ្វើអាជីវកម្ម បង្កើនការជួបប្រាស្រ័យប្រជាជន ព្រមទាំង សហការយ៉ាងជិតស្និតក្នុងអាស៊ាននិងបណ្ដាវេទិការលើឆាកអន្តរជាតិ ផងដែរ៕
Related






