VOV WorldVOV World
អគ្គលេខាបក្សកុម្មុនិស្តវៀតណាមជួបសន្ទនាជាមួយតំណាងអង្គភាពអាជីវកម្មធំៗរបស់អាមេរិក
09/07/2015 09:06
(VOVworld)-នារសៀលថ្ងៃទី៨កក្កដា អគ្គលេខា បក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាតុមូល
អគ្គលេខាបក្សកុម្មុនិស្តវៀតណាមជួបសន្ទនាជាមួយតំណាងអង្គភាពអាជីវកម្មធំៗរបស់អាមេរិក
(VOVworld)-នារសៀលថ្ងៃទី៨កក្កដា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាតុមូលជាមួយតំណាងអង្គភាពអាជីវកម្ម ធំៗរបស់អាមេរិក។ នៅទីនេះ លោក Nguyen Phu Trong បានផ្លាស់ប្តូរជាមួយ  សម្ព័ន្ធក្រុមហ៊ុនរបស់អាមេរិកអំពីចំណុចលេចធ្លោមួយចំនួននៃស្ថានភាពសេដ្ឋ កិច្ច របស់វៀតណាម និងបណ្តាការផ្តូចផ្តើមគំនិត គោលនយោបាយសំដៅបង្កើន ថែម​ទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​ ពាណិជ្ជកម្ម វិនិយោគរវាងប្រទេស ទាំងពីរ វៀតណាមនិងអាមេរិក។តំណាងនៃសម្ព័ន្ធក្រុមហ៊ុនអាមេរិក បានជឿ ជាក់ថា កិច្ច ព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលកំពុងបានពិភាគ្សា នឹង នាំមកនូវឱកាស ជាច្រើនសម្រាប់ប្រទេសទាំងពីរ។ អគ្គលេខាបក្សកុម្មុនិស្តវៀតណាមជួបសន្ទនាជាមួយតំណាងអង្គភាពអាជីវកម្មធំៗ របស់អាមេរិក (រូបថតៈ TTXVN )         អគ្គលេខា Nguyen Phu Trong រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បាន កត់សម្គាល់នូវរាល់ការរួមចំណែកសកម្មរបស់សហគមន៍អង្គភាពអាជីវកម្ម អាមេរិក ចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសុខុមាលភាពសង្គមរបស់វៀតណាម ផងដែរ។  លោក Nguyen Phu Trong មានប្រសាសន៍ថា៖         “គំរោងការណ៍វិនិយោគរបស់បណ្តាអង្គភាពអាជីវកម្មអាមេរិកគឺភាគច្រើន  ផ្តោតទៅលើវិស័យបច្ចេកវិទ្យា ព័ត៌មាន ប្រេងឧស្ម័ន ធនាគា សេវាកម្មមានគុណ  ភាពនិងលើវិស័យមួយចំនួនទៀត។ យើងខ្ញុំវាយតម្លៃខ្ពស់ការដែលវិនិយោគិន មក ពីអាមេរិក បានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ វៀត ណាម​​ ព្រមទាំងបង្កើនការផ្សាភ្ជាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ”។         ក៏ក្នុងថ្ងៃដដែល លោកអគ្គលេខា បានអញ្ជើញទៅទស្សនានិងថ្លែងមតិនៅ  មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តនិងអន្តរជាតិអាមេរិក (CSIS) ក្នុងនាមជាវា គ្មិន។ខ្លឹមសាររបស់ជំនួបសន្ទនានេះគឺ ៖​ ទំនាក់​ទំនងវៀតណាម-អាមេរិក ក្នុង ដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយមានខ្លឹម​សារសង្កត់ធ្ងន់ទៅលើ​​ផលប្រយោជន៍ នានារបស់ប្រទេសទាំងពីរ ​ក៏ដូចជាបណ្ដាការងារត្រូវធ្វើដើម្បីនាំទំនាក់ទំនង ទ្វេភាគីវៀតណាម -អាមេរិក បន្តឈានទៅមុខ។ បទថ្លែងមតិរបស់អគ្គលេខា បក្ស Nguyen Phu Trong ទទួលបានការយកចិត្តទុកដាក់ និងវាយតំលៃខ្ពស់​ពី​ អង្គសន្និសីទ៕