VOV WorldVOV World
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន
07/04/2015 08:19
(VOVworld) - តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស កុម្មុយនិស្តនិងជាប្រធានរដ្ឋចិន លោក Xi Jinping នា ព្រឹកថ្ងៃទី៧ មេសា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀត ណាមបានចាកចេញពីរដ្ឋធានី ហាណូយ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន
(VOVworld) - តាមសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្តនិងជាប្រធានរដ្ឋ ចិនលោក Xi Jinping នាព្រឹកថ្ងៃទី៧ មេសា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពី រដ្ឋធានី ហាណូយ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ដំណើរទស្សនកិច្ចនៅចិនលើកនេះរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ប្រព្រឹត្តទៅក្នុងឱកាសប្រទេសទាំង២រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើត ទំនាក់ទំនងការទូត ព្រមទាំងបន្តលាតត្រដាងអនុវត្តគោលមាគ៌ាកិច្ចការបរទេស ឯករាជ្យ ធ្វើម្ចាស់ការរបស់បក្សនិងរដ្ឋវៀតណាម។ដំណើរទស្សនកិច្ចនឹងរួមចំណែក ពង្រឹង រក្សាស្ថិរភាព មិត្តភាព ជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ចិនយ៉ាង ស្អិតស្អំ បង្កលក្ខណៈងាយស្រួលដើម្បីបន្តដោះស្រាយបញ្ហានៅមានសេសសល់ នានារវាងប្រទេសទាំង២ រួមចំណែកពង្រឹងបរិយាកាសសន្តិភាព ស្ថិរភាពដើម្បី កសាងនិងការពារមាតុប្រទេស៕