អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបជាមួយគណៈប្រតិភូបក្ស កុម្មុយនិស្តចិន
14/05/2016 08:42
(VOVworld)-នារសៀលថ្ងៃទី១៣ឧសភា នៅទីក្រុងហាណូយ អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញ

(VOVworld)-នារសៀលថ្ងៃទី១៣ឧសភា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយ និស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយ លោក Han Zheng សមាជិកការិយាល័យនយោបាយ និងជាលេខាគណៈ កម្មាធិការបក្សទីក្រុង Shanghai ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀត ណាម។ នៅក្នុងជំនួបនេះ លោក Nguyen Phu Trong មានបំណងថា តាមរយៈ ដំណើរទស្សនកិច្ចនេះរបស់ លោក Han Zheng ទំនាក់ទំនងសហប្រតិបត្តិការរវាង ទីក្រុង Shanghai និងទីក្រុងហូ ជីមិញ រួមទាំងតំបន់នានារបស់វៀតណាម នឹងបន្តការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែម ទៀត។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋនិង ប្រជាជនវៀតណាមយកចិត្តទុកដាក់ជានិច្ចការរក្សា ទំនាក់ទំនងអ្នកជិតខាងមិត្ត ភាពជាមួយចិន និងស្នើរឲ្យភាគីទាំងពីរអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវមន សិការរួម ដែលថ្នាក់ដឹកនាំបក្សទាំងពីរ រដ្ឋទាំងពីរ បានព្រមព្រៀងរួមទាំងជម្រុញ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទៀតផង។ អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញ ទទួលជួបជាមួយ លោក Han Zheng សមាជិកការិយាល័យនយោបាយ និងជាលេខាគណៈ កម្មាធិការបក្សទីក្រុងShanghai រីឯខ្លួនវិញ លោកHan Zheng បានអះអាងថាបក្ស រដ្ឋនិងប្រជាជនចិនជានិច្ច កាលយកចិត្តទុកដាក់និងមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងអ្នកជិតខាងមិត្តភាព ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម ព្រមទាំងសន្យាថា ជម្រុញទំ នាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទីក្រុង Sanghai ជាមួយតំបន់នានារបស់វៀត ណាម ឲ្យមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងកាន់តែស៊ីជម្រៅថែមទៀតនាពេល ខាងមុខ។ មុននោះ លោក Han Zheng បានអញ្ជើញជួបសម្តែងការគួរសមជាមួយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue និងជួប ពិភាគ្សាការងារជាមួយលោក Hoang Trung Hai លេខាគណៈកម្មាធិការបក្សទី ក្រុងហាណូយផងដែរ៕
Related
More




