VOV WorldVOV World
អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបជាមួយប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman
07/06/2017 12:06
(VOVWORLD) -នៅក្នុងជំនួបនារសៀលថ្ងៃទី៧មិថុនានៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានគាំទ្រនូវដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីឆែក លោក Milos Zeman រួមទាំងវាយតម្លៃថាដំណើរទស្សនកិច្ចនេះរួមចំណែកសំខាន់ក្នុងការជម្រុញ ទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-សាធារណរដ្ឋឆែក។
អគ្គលេខាបក្សលោក Nguyen Phu Trong ទទួលជួបជាមួយប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានាធិបតីសាធារណរដ្ឋឆែក  លោក Milos Zeman លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ទទួលបានពីកិច្ចចរចាររវាងប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតី Milos Zeman និងស្នើឲ្យភាគីទាំងពីរ បន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងថ្លែងអណរគុណចំពោះការដែល រដ្ឋាភិបាលឆែកបានបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមរស់នៅនិងប្រកបការងារនៅឆែក សំដៅពង្រីក ថែមទៀតតួនាទីជាស្ពានសម្រាប់ទំនាក់ ទំនងនៃប្រទេសទាំងពីរ។         ប្រធានាធិបតីឆែក លោក Milos Zeman បានអះអាងថា សាធារណរដ្ឋឆែកនឹង ខិតខំជម្រុញការអនុវត្តរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរលើគ្រប់វិស័យ បង្កើតបម្រែបម្រួលជាក់ស្តែងក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-សាធារណរដ្ឋឆែក៕