VOV WorldVOV World
អគ្គលេខាបក្សអញ្ជើញទៅបំពេញការងារនៅខេត្ត Khanh Hoa
05/05/2016 10:24
(VOV)_ ​បន្តដំណើរទៅបំពេញការងារនៅបណ្ដាខេត្ត ក្រុងនៅតំបន់ឆ្នេរ​សមុទ្រ​ប៉ែកខាងត្បូង ភូមិភាគកណ្ដាលវៀតណាម នារសៀលថ្ងៃទី៤ ឧសភា ​អគ្គលេខាបក្ស លោក Nguyen Phu Trong បានជួបធ្វើការជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍បក្សភាគខេត្ត និងកម្មាភិបាលស្នូល ខេត្ត Khanh Hoa ។
អគ្គលេខាបក្សអញ្ជើញទៅបំពេញការងារនៅខេត្ត Khanh Hoa
អគ្គលេខាបក្សអញ្ជើញទៅបំពេញការងារនៅខេត្ត Khanh Hoa           (VOV)_ ​បន្តដំណើរទៅបំពេញការងារនៅបណ្ដាខេត្ត ក្រុងនៅតំបន់ឆ្នេរ​សមុទ្រ​ ប៉ែកខាងត្បូង ភូមិភាគកណ្ដាលវៀតណាម នារសៀលថ្ងៃទី៤ ឧសភា ​អគ្គលេខាបក្ស  លោក Nguyen Phu Trong បានជួបធ្វើការជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍បក្សភាគ ខេត្ត និងកម្មាភិបាលស្នូល ខេត្ត Khanh Hoa ។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស  លោក Nguyen Phu Trong បានសម្ដែងនូវ​ការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍លឿន  និងលើគ្រប់ជ្រុងជ្រោយរបស់ខេត្ត ​Khanh Hoa ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ទន្ទឹមនឹង នោះ អគ្គលេខាបក្ស លោក ​Nguyen Phu Trong ​បានថ្លែងថា៖           “ យើងត្រូវរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខនយោបាយ​ សណ្ដាប់ធ្នាប់ សង្គម។ ចង់អភិវឌ្ឍន៍ទេសចរណ៍ គឺត្រូវជំរុញខ្លាំងការងារទាំងនេះ រក្សាស្ថិរភាព។ ទន្ទឹម នឹងនោះ យើងត្រូវប្តេជ្ញាការពាររឹងមាំឯករាជ្យ អធិបតេយ្យ​ភាព បូរណភាពដែនដី  ឯកភាពប្រទេសជាតិ។ ជាពិសេស ខេត្តនៅមានតំបន់​សេដ្ឋកិច្ចសមុទ្រ និងមានស្រុក កោះ Truong Saទៀតផង៕”