អគ្គលេខាបក្សវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសគុយបា
11/09/2014 09:24
(VOVworld) - នារសៀលថ្ងៃទី១០ កញ្ញា អគ្គលេខា បក្សកុម្មុយនីសវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងការ បរទេសគុយបាលោក Bruno Rodriguez Parrlilla ដែល កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

អគ្គលេខាបក្សកុម្មុយនីស វៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយ រដ្ឋមន្រ្តីក្រសួងការបរទេសគុយបាលោក Bruno Rodriguez Parrlilla (VOVworld) - នារសៀលថ្ងៃទី១០ កញ្ញា អគ្គលេខាបក្សកុម្មុយនីសវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស គុយបាលោក Bruno Rodriguez Parrlilla ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត ណាម។នៅទីនេះ លោក Nguyen Phu Trong បានថ្លែងអំណរគុណនូវចំណងមិត្ត ភាពនិងការជួយឧបត្ថម្ភដ៏ថ្លៃថ្លា ដែលបក្ស រដ្ឋនិងប្រជាជនគុយបាបានលៃទុក សំរាប់វៀតណាម ព្រមទាំងអះអាងជាថ្មីម្ដងទៀតចំពោះការគាំទ្រចំណងមិត្តភាព មុនក៏ដូចជាក្រោយ របស់បក្សនិងប្រជាជនវៀតណាមចំពោះបុព្វហេតុតស៊ូដ៏អង់ អាចក្លាហានរបស់ប្រជាជនគុយបាជាភាតារៈ។លោក Nguyen Phu Trong ក៏បាន អះអាងថា ទំនាក់ទំនងរវាងប្រទេសទាំង២ ជាគំរូស្មោះត្រង់ពិសេស និងកម្រ មានលើពិភពលោក។បក្សទាំង២ប្រទេសទាំង២ នឹងបន្តបង្កើនទំនាក់ទំនងសហ ប្រតិបតិ្តការលើគ្រប់វិស័យដើម្បីបំពេញឧត្តមភាពឲ្យគ្នាទៅវិញទៅមក។លោក Nguyen Phu Trong មានគោលបំណងថា ប្រទេសទាំង២នឹងមានដំណោះស្រាយ ជាក់ស្ដែង សំដៅឃោសនា អប់រំសំរាប់ជំនាន់វ័យក្មេងអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណីជាពិសេសវៀតណាម- គុយបាយ៕
Related






