VOV WorldVOV World
អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong អញ្ជើញបំពេញការងារនៅ ស្រុក My Xuyen ខេត្ត Soc Trang
09/03/2015 10:10
(VOVworld) - នាពេលចុះស្វែងយល់ស្ថានភាពជាក់ ស្ដែងនៅឃុំ Ngoc To និងស្រុក My Xuyen លោក Nguyen Phu Trong បានផ្លាស់ប្ដូរមតិអំពីបទពិសោធន៍ ក្នុងការកសាងរូបសណ្ឋានផលិតកម្ម កសាង ជនបទថ្មី
អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong អញ្ជើញបំពេញការងារនៅ ស្រុក My Xuyen ខេត្ត Soc Trang
អគ្គលេខាបក្សលោក Nguyen Phu Trong ថ្លែងមតិក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្រុក My Xuyen (VOVworld) -​ នាថ្ងៃទី៩ មិនា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ចើញបំពេញទស្សនកិច្ចការងារនៅខេត្ត Soc Trang ភាគខាងត្បូង វៀតណាម អំពីស្ថានភាពអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារ ប្រទេស សន្តិសុខ កសាងបក្សនិងប្រព័ន្ធនយោបាយ និងការងារត្រៀមរៀបចំឲ្យមហាសន្និ បាតបក្សគ្រប់ជាន់ថ្នាក់។នាពេលចុះស្វែងយល់ស្ថានភាពជាក់ស្ដែងនៅឃុំ Ngoc To និងស្រុក My Xuyen លោក Nguyen Phu Trong បានផ្លាស់ប្ដូរមតិអំពីបទពិសោធន៍ក្នុង ការកសាងរូបសណ្ឋានផលិតកម្ម កសាង ជនបទថ្មី និងការផ្លាស់ប្ដូរក្នុងជីវភាពរស់ នៅរបស់ប្រជាជនក្រោយពីអនុវត្តកម្មវិធី នេះ។លោកបានអះអាងថា ក្រោយពីការ កសាងហេដ្ឋារចនាសម្ព័ន្ធឃុំនិងស្រុកត្រូវប្ដេជ្ញាអនុវត្តកម្មវិធីកសាងជនបទថ្មីលើ គ្រប់ជ្រុងជ្រោយ​ ក្នុងនោះមានបញ្ហាកសាងមនុស្ស ផ្លាស់ប្ដូរត្រិះរិះផលិតកម្ម ទៀតផង ដើម្បីប្រជាពលរដ្ឋទទួលបាន លទ្ធផលដ៏ជាក់ស្ដែងនិងចីរភាព។ នាថ្ងៃដដែល លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ នៃគណៈកម្មាធិការអចិន្ត្រៃ គណៈកម្មាធិការអភិបាលសមាគមពុទ្ធសាសនាវៀត ណាមនៅខេត្ត Soc Trang ដឹកនាំដោយអនុប្រធានព្រះតេជ្ជគុណ Duong Nhon ។ លោក Nguyen Phu Trong បានសំដែងជំនឿជាក់ថា នាពេលខាងមុខនេះ គណៈ កម្មាធិការអភិបាលសមាគមពុទ្ធសាសនានៅខេត្ត Soc Trang បន្តអនុវត្តល្អនូវ គោលនយោបាយនិងច្បាប់របស់រដ្ឋ។លោកក៏មានគោលបំណងដែរថា​ពុទ្ធ សាសនានៅខេត្ត​Soc Trang នឹងរក្សារឹងមាំចំណងសាមគ្គីភាពជាមួយសាសនា ផ្សេងៗ រក្សាសាមគ្គីភាពក្នុងសហគមន៍ប្រជាជនដើម្បីកសាងខេត្តកាន់តែសម្បូរ រុងរឿង អារិយ្យធម៌ រួមចំណែកក្នុងបុព្វហេតុកសាងប្រទេសជាតិ៕