អគ្គមគ្គុទេសគុយបាលោក Fidel Castro ជួបសំណេះសំណាលជាមួយក្រុមយុវជនវេណេហ្ស៊ុយអេឡា
05/04/2015 07:55
(VOVworld) - បណ្ដាយុវជនវេណេហ្ស៊ុយអេឡាដែល មានឱកាសជួបសំណេះសំណាលជាមួយលោក Fidel សុទ្ធតែអះអាងថា លោកមានសុខភាពល្អនិងពោរពេញ ទៅដោយកម្លាំងរស់៕

(រូបថត៖AFP/Getty Images) (VOVworld) - កាសែតគុយបាដែលបានចេញផ្សាយនាថ្ងៃទី៣ មេសា បានចុះផ្សាយ អំពីជំនួប សំណេះសំណាលរវាងអគ្គមគ្គុទេសគុយបាលោក Fidel Castro ជាមួយ ក្រុមយុវជន វេណេហ្ស៊ុយអេឡា ដែលទៅបំពេញទស្សនកិច្ចនៅគុយបាតាមកម្មវិធី ផ្លាស់ប្ដូរមិត្ត ភាព។នេះគឺជាការចូលរួមសកម្មភាពសាធារណៈដំបូងក្រោយពីរយៈ ពេល១៤ខែរបស់ប្រមុខដឹកនាំបដិវត្តន៍គុយបារូបនេះ។ជំនួបសំណេះសំណេល ដោយចៃដន្យនេះ បាន ប្រព្រឹត្តទៅនាថ្ងៃទី៣០ មិនានៅរដ្ឋធានី La Habana និងអូស បន្លាយប្រហែល១ម៉ោង ៣០នាទី។កាសែត Granma ដកស្រង់សម្ដីរបស់ជនមួយ ចំនួនដែលចូលរួមជំនួបនេះ បាន ឲ្យដឹងថា ចំណុចលេចធ្លោដ៏គួរឲ្យចាប់អារម្មណ៍ យ៉ាងខ្លាំងក្នុងជំនួបនេះ គឺជាការចាប់ដៃ ជិតស្និទ្ធជាមួយយុវជនវេណេហ្ស៊ុយអេឡា ជាច្រើន និងសមត្ថភាពក្ដាប់ជាប់ព័ត៏មានស្ដីពីស្ថានភាពនៅវេណេហ្ស៊ុយអេលា របស់អគ្គមគ្គុទេសមានអាយុជិត៨៩ឆ្នាំរូបនេះ។ បណ្ដាយុវជនវេណេហ្ស៊ុយអេឡា ដែលមានឱកាសជួបសំណេះសំណាលជាមួយលោក Fidel សុទ្ធតែអះអាងថា លោកមានសុខភាពល្អនិងពោរពេញទៅដោយកម្លាំងរស់៕
Related






