VOV WorldVOV World
អគ្គនាយករងអគ្គនាយកដ្ឋានភស្តុភា-ហិរញ្ញវត្ថុកម្ពុជាមកបំពេញទស្សនកិច្ចនៅវៀតណាម
16/10/2015 08:19
(VOVworld) - ឧត្តមសេនីយ៍ទោ Vo Van Tuan បាន សង្កត់ធ្ងន់ថា ក្នុងវិស័យសហប្រតិបតិ្តការ ទាំងឡាយ វិស័យការពារជាតិជាសសរសំខាន់មួយក្នុងទំនាក់ ទំនងរវាងប្រទេសទាំងពីរ សំដៅពង្រឹងសន្តិសុខ នយោបាយ កសាងកងទ័ពនៃប្រទេសនិមួយៗរឹងមាំដើម្បី ការពារសន្តិសុខ
អគ្គនាយករងអគ្គនាយកដ្ឋានភស្តុភា-ហិរញ្ញវត្ថុកម្ពុជាមកបំពេញទស្សនកិច្ចនៅវៀតណាម
(VOVworld) - នារសៀលថ្ងៃទី១៥ តុលា នៅទីស្ដីការក្រសួងការពារប្រទេសវៀត ណាម ឧត្តមសេនីយ៍ទោ Vo Van Tuan អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម បានទទួលជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ ង៉ែត នរិន្ទ អគ្គនាយករងអគ្គ នាយកដ្ឋានភស្តុភា-ហិរញ្ញវត្ថុនិងជាប្រធាននាយកដ្ឋានកងវិស្វកម្មចំណុះកងយោធ ពលខេមរៈភូមិន្ទដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ ឧត្តមសេនីយ៍ទោ Vo Van Tuan បានសង្កត់ធ្ងន់ថា ក្នុងវិស័យសហប្រតិបតិ្តការទាំង ឡាយ វិស័យការពារជាតិជាសសរសំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ សំដៅពង្រឹងសន្តិសុខ នយោបាយ កសាងកងទ័ពនៃប្រទេសនិមួយៗរឹងមាំដើម្បី ការពារសន្តិសុខ អធិបតេយ្យភាពដែនដីនៃប្រទេសនិមួយៗ ព្រមទាំងកំទិចរាល់ ឧបាយកលរបស់កម្លាំងអមិត្តសំដៅបំបែកចំបាក់ចំណងសាមគ្គីភាពមិត្តភាពរវាង ប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ។ រីឯនាយឧត្តមសេនីយ៍ ង៉ែត នរិន្ទ មាន គោលបំណងថា ក្រសួងការពារប្រទេស វៀតណាមនិងអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាមបន្តយកចិត្តទុក ដាក់ បង្កលក្ខណៈ ជួយឧបត្ថម្ភកងយោធពល ខេមរៈភូមិន្ទកសាងកម្លាំងកងវិស្វកម្ម ឲ្យកាន់តែរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ៕