អគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សព្រមានអំពីជំលោះនៅភាគខាងកើតអ៊ុយក្រែន
29/07/2014 10:22
Vovworld-នាថ្ងៃទី២៨កក្កដា អគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកអំពីសិទ្ធិមនុស្សលោកស្រី Navi Pillay បានឡើងសម្លេងព្រមាន

អគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកអំពីសិទ្ធិមនុស្សលោកស្រី Navi Pillay (UN) Vovworld-នាថ្ងៃទី២៨កក្កដា អគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក អំពីសិទ្ធិមនុស្សលោកស្រី Navi Pillay បានឡើងសម្លេងព្រមានការបង្កើនភាពតាន តឹងនៅដំបន់ភាគខាងកើតអ៊ុយក្រែនខណៈដែលកងទ័ពរដ្ឋាភិបាលនិងកំលាំង ប្រឆាំងរដ្ឋាភិបាលសុទ្ធតែប្រើប្រាស់អាវុធធុនធ្ងន់រួមមានរថក្រោះរថតង់និងកាំជ្រួច។ ខណៈពេលនោះកងទ័ពអ៊ុយក្រែននាថ្ងៃទី២៨កក្កដាបានប្រកាសប៉ះទង្កិចជាមួយ ជនប្រដាប់អាវុធនៅដំបន់ភាគខាងកើតដើម្បីដណ្ដើមការត្រួតពិនិត្យទីរួមស្រុកមួយ ចំនួនជុំវិញកន្លែងធ្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines។ នាថ្ងៃដដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់ពាក្យសម្តីរបស់អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែន Andriy Lysenko បានឲ្យថា លទ្ធផលវិភាគប្រអប់ខ្មៅរបស់យន្តហោះ MH17 សឲ្យឃើញថាយន្តហោះនេះត្រូវផ្នែកគ្រាប់កាំភ្លើងជាច្រើនពីករណីផ្ទុះកាំជ្រួចនិងត្រូវធ្លាក់៕
Related






