អ៊ីរ៉ាក់ជ្រើសតាំងប្រធានរដ្ឋសភាថ្មី
16/07/2014 10:55
(VOVworld)-នាថ្ងៃទី១៥កក្កដា រដ្ឋសភាអ៊ីរ៉ាក់បាន ជ្រើសតាំងលោក Salim al-Juburi ធ្វើជាប្រធានថ្មី

លោក Salim al-Juburi (រូបថតៈ TTXVN) (VOVworld)-នាថ្ងៃទី១៥កក្កដា រដ្ឋសភាអ៊ីរ៉ាក់បានជ្រើសតាំងលោក Salim al-Juburi ធ្វើជាប្រធានថ្មី ដោយទទួលបានសម្លេងគាំទ្រលើសលុប។ លទ្ធផលការ បោះឆ្នោត ត្រូវបានប្រធានស្តីទី Mahdi al-Hafidh ប្រកាសក្នុងសម័យប្រជុំ និងបាន ផ្សាយបន្ត ផ្ទាល់លើទូរទស្សន៍ជាតិ។ ការដែលរដ្ឋសភាអ៊ីរ៉ាក់ជ្រើសតាំងសមាជិកសភា និកាយ Sunni ធ្វើជាប្រធាន សរឲ្យឃើញថា ភាគីនានាក្នុងស្ថាប័ននីតិបញ្ញត្តិខ្ពស់ បំផុតរបស់អ៊ីរ៉ាក់បានបន្ធូស្រាលការខ្វែងគំនិត តាមនោះចាប់ផ្តើមឡើងវិញដំណើរការបង្កើតរដ្ឋាភិបាលសាមគ្កីជាតិ។ តាមរដ្ឋធម្មនុញ្ញអ៊ីរ៉ាក់ បន្ទាប់ពីការជ្រើសបានប្រធាននិងអនុប្រធាន២រូប រដ្ឋសភាត្រូវបានជ្រើសតាំងដំណែងប្រធានាធិបតី។ ប្រធានាធិបតីនឹងមានរយៈ ពេល១៥ថ្ងៃ ដើម្បីសំណូមពររដ្ឋសភាឧទ្ទេសនាមនាយករដ្ឋមន្រ្តីផងដែរ៕
Related
More





