VOV WorldVOV World
អ៊ីរ៉ាក់៖ការបំផ្ទុះគ្រាប់បែកអត្តឃាតបណ្ដាលឲ្យមនុស្ស៩៥នាក់ស្លាប់
08/07/2016 07:02
(VOVworld) - មនុស្សយ៉ាងហោចណាស់៣៥នាក់បាន ស្លាប់និង៦០នាក់ទៀតរងរបួសក្នុងករណីបំផ្ទុះគ្រាប់ បែកអត្តឃាតចំនួន២​ ដែលកើតមានឡើងនារាត្រីថ្ងៃ ទី៧ កក្កដា តម្រង់ទៅលើមណ្ឌលប្រាង្គតម្កល់សព ពិសិដ្ឋរបស់ជនអ៊ីស្លាមនិកាយ Shiite នៅខេត្ត Salahudin ភាគកណ្ដាលអ៊ីរ៉ាក់។
អ៊ីរ៉ាក់៖ការបំផ្ទុះគ្រាប់បែកអត្តឃាតបណ្ដាលឲ្យមនុស្ស៩៥នាក់ស្លាប់
កន្លែងហេតុការនៃបំផ្ទុះគ្រាប់បែកនៅ Karada ទីក្រុង បាដាដ កាលពីថ្ងៃទី៣ កក្កដា (រូបថត៖Xinhua/TTXVN) (VOVworld) - មនុស្សយ៉ាងហោចណាស់៣៥នាក់បានស្លាប់និង៦០នាក់ទៀតរង របួសក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២​ ដែលកើតមានឡើងនារាត្រីថ្ងៃទី ៧  កក្កដា តម្រង់ទៅលើមណ្ឌលប្រាង្គតម្កល់សពពិសិដ្ឋរបស់ជនអ៊ីស្លាមនិកាយ Shiite នៅខេត្ត Salahudin ភាគកណ្ដាលអ៊ីរ៉ាក់។ប្រភពព័ត៌មានសន្តិសុខបានឲ្យដឹងថា ពួក ខ្មាន់កាំភ្លើងពាក់ឯកសណ្ឋានសឹកមួយក្រុមបានវាយឆ្មក់ប្រាង្គតម្លល់សព Saiyd Mohammed នៅទីប្រជុំជន Balad មានចម្ងាយ៨០គីឡូម៉ែត្រពីរដ្ឋធានីបាដាដ ខណៈ ដែលមុខសញ្ញា២នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងប្រាង្គ តម្កល់សពនេះ។ កងកម្លាំងសន្តិសុខបានសង្គ្រោះក្រុមចំណាប់ខ្មាំងក្រោយពីការបះទង្គិចគ្នាដ៏ សាហាវ ព្រមទាំងកំទិចក្រុមឧទ្ទាមទាំងស្រុង។អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស បានបញ្ជាក់នូវការទទួលខុសត្រូវចំពោះរឿងហេតុពោលខាងលើ៕