VOV WorldVOV World
អ៊ីរ៉ាក់នឹងមិនចូលរួមក្នុងជំលោះក្នុងតំបន់ឬលើពិភពលោកណាមួយ
12/02/2017 08:34
(VOVworld) – នាថ្ងៃទី​ ១១ កុម្ភៈ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al Abadi បានប្រកាសថា៖ ប្រទេសនេះនឹង មិនចូលរួមក្នុងជំលោះណាមួយក្នុងតំបន់និង លើពិភពលោកទេ។
អ៊ីរ៉ាក់នឹងមិនចូលរួមក្នុងជំលោះក្នុងតំបន់ឬលើពិភពលោកណាមួយ
អ៊ីរ៉ាក់នឹងមិនចូលរួមក្នុងជំលោះក្នុងតំបន់ឬលើពិភពលោកណាមួយ (VNA) (VOVworld) – នាថ្ងៃទី​ ១១ កុម្ភៈ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al Abadi  បានប្រកាសថា៖ ប្រទេសនេះនឹងមិនចូលរួមក្នុងជំលោះណាមួយក្នុងតំបន់និង លើពិភពលោកទេ។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញបន្ទាប់ពី ការចរចារតាមទូរស័ព្ទដំបូងរវាងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al Abadi  ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។ ថ្លែងមតិនៅកាណាល់ទូរ  ទស្សន៍ជាតិ លោក Haider al Abadi   បានសង្កត់ធ្ងន់ថា៖ អ៊ីរ៉ាក់ចង់ការពារផល  ប្រយោជន៍ជាតិរបស់ខ្លួន ហើយមិនចង់ក្លាយទៅជាផ្នែកមួយនៃជំលោះអន្តរជាតិ ឬតំបន់ណាក៏ដោយទេដែលនឹងនាំមកគ្រោះអាសន្នសំរាប់តំបន់ផងនិងអ៊ីរ៉ាក់ផង៕