VOV WorldVOV World
អ៊ីរ៉ាក់ត្រៀមរៀបចំការរំដោះខេត្ត Anbar ចេញពីពួកឧទ្ទាម IS
09/04/2015 10:20
(VOVworld)-នាថ្ងៃទី៨មេសា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider Al Abadi បាន​ពិនិត្យថា ការប្រយុទ្ធ ជាមួយពួកឧទ្ទាម IS ជាបន្ត
អ៊ីរ៉ាក់ត្រៀមរៀបចំការរំដោះខេត្ត Anbar ចេញពីពួកឧទ្ទាម IS
កងទ័ពអ៊ីរ៉ាក់ (រូបថតៈ Reuters ) (VOVworld)-នាថ្ងៃទី៨មេសា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider Al Abadi  បាន ​ពិនិត្យថា ការប្រយុទ្ធជាមួយពួកឧទ្ទាម IS ជាបន្ត នឹងជាការដណ្តើមឡើងវិញនូវ សិទ្ធិត្រួតពិនិត្យខេត្ត Anbar នៅភាគខាងលិច។ នេះជាសេចក្តីប្រកាសថ្មីបំផុត របស់លោក Haider អំពីគោលដៅជាបន្តរបស់ Baghdad ។ លោក Haiderកំពុង បំពេញការងារនៅខេត្ត Anbar សំដៅត្រួតពិនិត្យកិច្ចការត្រៀមរៀបចំឲ្យ យុទ្ធនា ការយោធាខាង មុខ។ ក្នុងថ្ងៃដដែល ដោយការជួយឧបត្ថម្ភរបស់សេនាជនជាជន Shi’ite និង Sunni រួមជាមួយយន្តហោះចម្បាំងរបស់សម្ព័ន្ធមិត្តដឹកនាំអាមេរិក បណ្តាកម្លាំង សន្តិសុខអ៊ីរ៉ា់ក់​បានដំណើរការ យុទ្ធនាការ១វាយប្រហារទៅលើ ខេត្ត Anbar និង រំដោះតំបន់ Sajariyah និង Falahat នៅភាគខាងកើត រដ្ឋ Ramadi ដែលកំពុងត្រូវ IS ទន្ទ្រានកាន់កាប់៕