អ៊ីរ៉ង់ ត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការកសាងរោង ចក្រថាមពលនុយក្លេអ៊ែរ
23/08/2012 10:22
VOV- នាយកអង្គការថាមពលបរមាណូអ៊ីរ៉ង់ Fereidoon Abbasi បានអះអាងកាលពីថ្ងៃទី២២សីហាថា៖ប្រទេសឥស្លាម នេះ ត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការកសាងរោងចក្រ ថាមពលនុយក្លេអ៊ែរជាមួយបណ្តាប្រទេសដែល

Image: Internet VOV- នាយកអង្គការថាមពលបរមាណូអ៊ីរ៉ង់ Fereidoon Abbasi បានអះអាងកាលពីថ្ងៃ ទី២២សីហាថា៖ប្រទេសឥស្លាមនេះត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការកសាងរោង ចក្រថាមពលនុយក្លេអ៊ែរជាមួយបណ្តាប្រទេសដែលទទួលបានបទដ្ឋានអន្តរជាតិដោយ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិផ្សព្វផ្សាយ។ ថ្លែងមតិតាមកាណាល់ Prees TV លោក Abbasi ឲ្យដឹងថា៖អ៊ីរ៉ង់បានសន្សំទុកបាននូវបទពិសោថចាំបាច់ដើម្បី អាចដោះ ស្រាយបញ្ហាកសាងរោងចក្រថាមពលនុយក្លេអ៊ែរថ្មី។លោកក៏បន្តទៀតថា៖រោងចក្រថា មពលនុយក្លេអ៊ែរ Bushehr នឹងបានដាក់ឲ្យដំណើរការទាំងស្រុងក្រោយពីបានសំរេច ដំណាក់កាលដំណើរការពិសោធ។ ក្នុងថ្ងៃដដែលរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Ali Akbar Salehiប្រកាសថា៖ប្រទេសនេះ ចាត់ទុកការគម្រាមកំហែងវាយប្រហារទៅលើបណ្តា មូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលអ៊ីស្រាអែលលើកឡើងនោះថាជាល្បែងឃោសនា ជាងជាសញ្ញានៃការវាយប្រហារ១៕
Related





