VOV WorldVOV World
អ៊ីរ៉ង់ចង់បង្កើនសមាហរណកម្មជាមួយពិភពលោក
24/01/2014 10:08
Vovworld-ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នាថ្ងៃទី២៣មករា​បាន​ឲ្យដឹងថា ប្រទេសនេះនឹងប្រក្រតីទំនាក់ទំនងជាមួយសហភាពអឺរ៉ុបយ៉ាងឆាប់ៗ​
អ៊ីរ៉ង់ចង់បង្កើនសមាហរណកម្មជាមួយពិភពលោក
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (Getty)         Vovworld-ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នាថ្ងៃទី២៣មករា​បាន​ឲ្យ ដឹងថា ប្រទេសនេះនឹងប្រក្រតីទំនាក់ទំនងជាមួយសហភាពអឺរ៉ុបយ៉ាងឆាប់ៗ​បន្ទាប់ ពីកិច្ចព្រមព្រៀងនុយគ្លេអ៊ែជាបណ្ដោះអាសន្នចាប់ផ្ដើមបានអនុវត្តនាសប្ដាហ៍មុន។ ទន្ទឹមនឹងនោះ អ៊ីរ៉ង់កំពុងនាំទំនាក់ទំនងជាមួយអាមេរិកទៅដំណាក់កាលថ្មី ក្នុងនោះ លោក Rouhani បានអំពាវនាវអាមេរិកត្រូវមានសកម្មភាពជាក់ស្ដែងដើម្បី​ជំរុញ ដំណើរការសមាហរណកម្មមានចរិតលក្ខណៈស្ថាបនាជាមួយសាធារណៈរដ្ឋឥស្លាម នេះជាមួយពិភពលោក។         ថ្លែងមតិនៅវេទិការសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ស្វីស ប្រធានាធិបតី Rouhani បានសម្ដែងបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយ​បណ្ដាប្រទេសលើពិភពលោកក្នុងពេលដែលបទដាក់ទណ្ឌកម្មរបស់អាមេរិកនិង លោកខាងលិចត្រូវបានបន្ធូស្រាលតាមកិច្ចព្រមព្រៀងនុយគ្លេអ៊ែបណ្ដោះអាសន្ន​ដែលភាគីនានាទទួលបាននាខែវិច្ឆិកាឆ្នាំ២០១៣៕