VOV WorldVOV World
អ៊ីរ៉ង់នាំចេញការផ្តើមគំនិតអំពីកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅឈូងសមុទ្រពែក្យ
16/01/2014 08:33
(VOVworld) – អ្នកប្រមុខទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Ali Akbar Saheli ទើបនឹងបាននាំចេញការផ្តើម គំនិតអំពីការបង្កើតអង្គការសហប្រតិបត្តិការនុយក្លេអ៊ែរដើម្បី បន្ធូរស្រាលការព្រួយបារម្មណ៍របស់បណ្ដាប្រទេសនៅឈូង សមុទ្រពែក្យ។
អ៊ីរ៉ង់នាំចេញការផ្តើមគំនិតអំពីកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅឈូងសមុទ្រពែក្យ
អ្នកប្រមុខទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Ali Akbar Saheli (Image: Vietnam+) (VOVworld) – អ្នកប្រមុខទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Ali Akbar Saheli ទើបនឹងបាននាំចេញការផ្តើមគំនិតអំពីការបង្កើតអង្គការសហប្រតិបត្តិការ នុយក្លេអ៊ែរដើម្បីបន្ធូរស្រាលការព្រួយបារម្មណ៍របស់បណ្ដាប្រទេសនៅឈូងសមុទ្រ ពែក្យ។ លោក Salehi បានឲ្យដឹងថា៖ អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេច ដំណើរការចរចារថ្នាក់ ឯកទេសជាមួយបណ្ដាប្រទេសនៅឈូងសមុទ្រពែក្យអំពី បញ្ហាសុវត្តិភាពនៃរោងច្រក អគ្គិសនីនុយក្លេអ៊ែរ Bushehr ព្រមទាំង អះអាងថា៖ រោងច្រកអគ្គិសនីនេះនៅធ្វើសកម្ម ភាពក្រោមការឃ្លាំមើលយ៉ាងម៉ត់ចត់របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) អ្នកម៉ៅការរុស្ស៊ីនានានិងអ្នកជំនាញការគ្រប់រូបចំណុះមជ្ឈមណ្ឌលសុវត្តិភាពនុយក្លេ អ៊ែរបស់អ៊ីរ៉ង់។ លោក Salehi បាន ចាត់ទុកថា៖ ប្រសិនបើ អង្គការពោលខាងលើធ្វើ សកម្មភាពមានប្រសិទ្ធិភាពនោះនឹងជាគ្រឹះស្ថានដើម្បីអភិវឌ្ឍន៍អង្គការសហប្រតិ បត្តិការនុយក្លេអ៊ែរមួយនៅ ឈូងសមុទ្រពែក្យ៕