អ៊ីរ៉ង់និង IAEAសម្រចបានកិច្ចព្រមព្រៀងអំពីបញ្ហានុយក្លេអ៉ែរ
10/02/2014 09:26
(VOVworld)-នាថ្ងៃទី៩កុម្ភៈ បេសកជនពិសេសប្រចាំ នៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)

អ៊ីរ៉ង់និង IAEAពេញចិត្តចំពោះកិច្ចកិច្ចព្រមព្រៀងដែលសម្រចបាន (រូបថតៈ AFP) (VOVworld)-នាថ្ងៃទី៩កុម្ភៈ បេសកជនពិសេសប្រចាំនៅទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ (IAEA)លោក Reza Najafi បានឲ្យដឹងថា ក្នុងបណ្តាកិច្ចចរចារ ជាមួយ IAEA អ៊ីរ៉ង់បានយល់ព្រមបន្ថែមលើជំហានជាក់ស្តែងចំនួន៧ សំដៅស្វែង រកវិធានការធានា ដើម្បីបង្កើនចរិតលក្ខណៈតម្លាភាពក្នុងកម្មវិធីនុយក្លេអ៊ែររបស់ តេហ៉េរង់។ តាមគំរោង អគ្គនាយក IAEA Yukia Amano នឹងជូនដំណឹងអំពី លទ្ធ ផលជាមួយថ្នាក់ដឹកនាំ IAEA។ សេចក្តីជូនដំណឹងពោលខាងលើ ត្រូវបាននាំចេញ បន្ទាប់ពីបញ្ចប់កិច្ចចរចាររវាងអ្នកជំនាញការ IAEA ជាមួយមន្ត្រី នុយក្លេអ៊ែររបស់ អ៊ីរ៉ង់មួយចំនួនដែលដឹកនាំដោយលោក Reza Najafi៕
Related






