អ៊ីរ៉ង់បន្តវាយប្រហារលើទីតាំងសំខាន់ៗរបស់អ៊ីស្រាអែល
04/04/2026 08:34
[VOVWORLD] - នាថ្ងៃទី ៣ ខែមេសា អ៊ីរ៉ង់បានបង្កើនការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូន(UAV) ប្រឆាំងនឹងអ៊ីស្រាអែល និងប្រទេសជាច្រើននៅតំបន់ឈូងសមុទ្រពែរ្ស ក្នុងបរិបទដែលអាមេរិកបាននាំចេញសេចក្តីព្រមានយ៉ាងតឹងរឹង អំពីលទ្ធភាពនៃការពង្រីកយុទ្ធនាការយោធា។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កងកម្លាំងអាមេរិក "មិនទាន់ចាប់ផ្តើម បំផ្លិចបំផ្លាញអ្វីដែលនៅសល់របស់អ៊ីរ៉ង់នៅឡើយទេ" ហើយបានឱ្យដឹងថា គោលដៅបន្ទាប់អាចរួមទាំងស្ពាននិងប្រព័ន្ធថាមពលផងដែរ។ នៅលើបណ្តាញសង្គម Truth Social លោក ដូណាល ត្រាំ បានបញ្ជាក់ថា ការវាយប្រហារអាចកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ នៅលើសមរភូមិ កងទ័ពអ៊ីស្រាអែលបានរាយការណ៍ថា បានរកឃើញការបាញ់មីស៊ីលមួយទៀតពីអ៊ីរ៉ង់ សំដៅទៅលើទឹកដីអ៊ីស្រាអែល ហើយបានដាក់ឱ្យដំណើរការប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ដើម្បីស្ទាក់ចាប់។ មីស៊ីលភាគច្រើនត្រូវបានស្ទាក់ចាប់ ប៉ុន្តែមីស៊ីលមួយចំនួននៅតែបង្កការខូចខាតដល់តំបន់លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងស្ថានីយ៍រថភ្លើងមួយក្នុងទីក្រុង Tel Aviv ផងដែរ៕
TAG
VOV/VOVWORLD/អ៊ីរ៉ង់/ការវាយប្រហារ/អ៊ីស្រាអែល/ជម្លោះ
Related





