អ៊ីរ៉ង់រិះគន់បទដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប
13/04/2017 08:09
(VOVworld) – នាថ្ងៃទី ១២ មេសា អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Bahram Qasemi បានឡើង សម្លេងរិះគន់សេចក្តីសម្រេចរបស់សហភាពអឺរ៉ុប (EU) ដែលពន្យាពេលបន្ថែម ១ ឆ្នាំទៀតចំពោះ បទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ ។

អ៊ីរ៉ង់រិះគន់បទដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប (VNA) (VOVworld) – នាថ្ងៃទី ១២ មេសា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qasemi បានឡើងសម្លេងរិះគន់សេចក្តីសម្រេចរបស់សហភាព អឺរ៉ុប (EU) ដែលពន្យាពេលបន្ថែម ១ ឆ្នាំទៀតចំពោះបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ ។ លោក Bahram Qasemi បានសង្កត់ធ្ងន់ថា៖ EU មិនយល់ត្រឹមត្រូវពីស្ថានភាព សិទ្ធិមនុស្សនៅអ៊ីរ៉ង់ទេ។ សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ត្រូវបាននាំចេញសំដៅប្រតិកម្មទៅលើការដែល នាថ្ងៃទី ១១ មេសា EU បានអនុម័តលើសេចក្តីសម្រេចពន្យាពេលបទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់បន្ថែម ១ ឆ្នាំ ដល់ថ្ងៃទី ១៣ មេសា ឆ្នាំ ២០១៨ ខាងមុខ ដោយមូលហេតុថា៖ អ៊ីរ៉ង់បាន រំលោភដ៏ធ្ងន់ធ្ងរសិទ្ធិមនុស្សនៅប្រទេសនេះ៕
Related






