![]() |
ក្នុងសេចក្ដីប្រកាសមួយ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីស្រាអែលបានឲ្យដឹងថា ច្រកទ្វារព្រំដែន Erez បានបើកឡើងវិញ ក្រោយពីពេលមូលដ្ឋានមួយចំនួននៃប្រទេសនេះត្រូវបានបំផ្លិចបំផ្លាញដោយសារការធ្វើបាតុកម្ម។
មុននេះ យោធាអ៊ីស្រាអែលបានឲ្យដឹងថា នាថ្ងៃទី ៤ ខែកញ្ញាបានកើតមានកុបកម្មនៅតំបន់ច្រកទ្វារព្រំដែន Erez ដោយមានការចូលរួមរបស់ជន ប៉ាឡេស្ទីនរាប់រយនាក់។ ដូច្នេះ ភាគីអ៊ីស្រាអែលបានសម្រេចបិទច្រកទ្វារព្រំដែននេះ រហូតដល់ពេលណា ដែលជំនះពុះពារបានលើផលវិបាកដោយពួកឧទ្ទាមបង្កឡើងផងដែរ៕







