VOV WorldVOV World
អ៊ីស្រាអែលប្រកាសចែករំលែកព័ត៌មានចារកម្មជាមួយ NATO
15/06/2016 09:06
(VOVworld) – នាថ្ងៃទី ១៤ មិថុនា​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា៖ ប្រទេសនេះ ត្រៀមខ្លួនជាស្រេចចែករំលែកព័ត៌មានចារកម្មជាមួយ អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដើម្បីជួយ ឧបត្ថម្ភប្រយុទ្ធប្រឆាំងនឹងលទ្ធិជ្រុលនិយម ។
អ៊ីស្រាអែលប្រកាសចែករំលែកព័ត៌មានចារកម្មជាមួយ NATO
អ៊ីស្រាអែលប្រកាសចែករំលែកព័ត៌មានចារកម្មជាមួយ NATO (Image: VNA) (VOVworld) – នាថ្ងៃទី ១៤ មិថុនា​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា៖ ប្រទេសនេះត្រៀមខ្លួនជាស្រេចចែករំលែកព័ត៌មាន ចារកម្មជាមួយអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដើម្បីជួយឧប ត្ថម្ភប្រយុទ្ធប្រឆាំងនឹងលទ្ធិជ្រុលនិយម ។ ថ្លែងមតិជាមួយឯកអគ្គរដ្ឋទូតបណ្ដា ប្រទេសជាសមាជិក NATO នៅទីក្រុង Jerusalem នាយរកដ្ឋមន្ត្រី Netanyahu បានសង្កត់ធ្ងន់ថា៖ អ៊ីស្រាអែលត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ NATO ក្នុង ការប្រយុទ្ធរួម ព្រមទាំង ថ្កោលទោសយ៉ាងខ្លាំងក្លាការសម្លាប់រង្គាលនាសប្តាហ៍  មុននៅទីក្រុង Orlando របស់អាមេរិកដែលបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ចំនួន​៤៩ នាក់ត្រូវស្លាប់និងការវាយប្រហាររបស់ជនប្រដាប់អាវុធប៉ាឡេស្ទីន មួយនាក់ទៅលើទីក្រុង Tel Aviv ដែលធ្វើឲ្យម​នុស្សចំនួន ៤ នាក់ត្រូវស្លាប់ នាសប្តាហ៍មុន៕