អ៊ីស្រាអែលប្រកាសស្ថានការណ៍គ្រោះអាសន្នក្រោយពីពេលមេដឹកនាំកំពូល Hezbollah ត្រូវកំទិច
21/12/2015 09:49
(VOVworld) - នាថ្ងៃទី២០ ធ្នូ អ៊ីស្រាអែលបានប្រកាស ស្ថានការណ៍គ្រោះអាសន្ន ខ្ពស់នៅតាមខ្សែព្រំដែន បន្ទាប់ពីមានព័ត៌មានថា មេដឹកនាំយោធាជាន់ខ្ពស់នៃ ចលនារអ៊ីស្លាម Hezbollah ឈ្មោះ Samir Kuntar ត្រូវ សម្លាប់ក្នុងការវាយប្រហារ តាមជើងអាកាសនៅរដ្ឋធានី Damascus របស់ស៊ីរី។

ប្រជាពលរដ្ឋនិងសមាជិកនៃអង្គការ Hezbollah នៅកន្លែងកើតហេតុនៃការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅលីបង់។ (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២០ ធ្នូ អ៊ីស្រាអែលបានប្រកាសស្ថានការណ៍គ្រោះអាសន្នខ្ពស់ នៅតាមខ្សែព្រំដែន បន្ទាប់ពីមានព័ត៌មានថា មេដឹកនាំយោធាជាន់ខ្ពស់នៃចលនា អ៊ីស្លាម Hezbollah ឈ្មោះ Samir Kuntar ត្រូវសម្លាប់ក្នុងការវាយប្រហារតាមជើង អាកាសនៅរដ្ឋធានី Damascus របស់ស៊ីរី។អ៊ីស្រាអែលបានបញ្ជាឲ្យទាហាននៃ ប្រទេសនេះមិនឲ្យចាកចេញពីកន្លែងប្រយុទ្ធឡើយដើម្បីបង្ការបំរ៉ែបំរួលអាក្រក់កើត មានឡើង។កងកម្លាំងនានានៃអ.ស.បប្រចាំនៅប្រទេសលីបង់ក៏បង្កើនការយាម ល្បាតនិងឃ្លាំមើលតាមខ្សែកំណត់ខៀវ ដែលជាខ្សែព្រំដែនរវាងអ៊ីស្រាអែល និង លីបង់ត្រូវបានអ.ស.បកំណត់កាលពីឆ្នាំ២០០០។មុននោះ Hezbollah ចលនារ ប្រដាប់អាវុធនៃជនអ៊ីស្លាមនិកាយ Shi’ite នៅលីបង់ បានឲ្យដឹងថា នាយប់ថ្ងៃទី ១៩ ធ្នូ មេដឹកនាំ Samir Kuntar នៃអង្គការនេះបានស្លាប់បាត់បង់ជីវិតនៅពេលយន្ត ហោះ ចម្បាំងរបស់អ៊ីស្រាអែលដំណើរការវាយប្រហារតាមជើងអាកាសតម្រង់ ទៅលើលំ នៅដ្ឋានរបស់ជននេះនៅរដ្ឋធានី Damascus របស់ស៊ីរី៕
Related






