VOV WorldVOV World
អ៊ីស្រាអែលអនុម័តលើផែនការកសាងទីប្រជុំជនថ្មីភាគខាងជើងទីក្រុង Jerusalem
22/01/2014 08:23
(VOVworld) – អ៊ីស្រាអែលបានអនុម័តលើផែនការកសាង ទីប្រជុំជនថ្មីក្នុងតំបន់ Givat Zeev ភាគខាងជើងទីក្រុង Jerusalem ។
អ៊ីស្រាអែលអនុម័តលើផែនការកសាងទីប្រជុំជនថ្មីភាគខាងជើងទីក្រុង Jerusalem
អ៊ីស្រាអែលបានអនុម័តលើផែនការកសាងទីប្រជុំជនថ្មីក្នុងតំបន់ Givat Zeev ភាគខាងជើងទីក្រុង Jerusalem ។ (Image: Vietnam+) (VOVworld) – អ៊ីស្រាអែលបានអនុម័តលើផែនការកសាងទីប្រជុំជនថ្មីក្នុងតំបន់ Givat Zeev ភាគខាងជើងទីក្រុង Jerusalem ។ នេះគឺជាលើកទី ៣ ដែលរដ្ឋាភិបាលអ៊ីស្រាអែលអនុម័ត លើផែនការអំពីការកសាងទីប្រជុំជនថ្មី តាំងពីពេលវគ្គដោះលែងអ្នកទោសជាជន ប៉ាឡេស្ទីន នាខែ ធ្នូ ឆ្នាំ ២០១៣។ ចំពោះមុខកាយវិការពោលខាងលើ ប្រធានាធិបតី ប៉ាឡេស្ទីន លោក​ Mahmoud Abbas បានចោទប្រកាន់អ៊ីស្រអែលកំពុងឆ្លៀតប្រើប្រាស់ បណ្ដាការចរចារសន្តិភាពដើម្បីបើកទូលាយទីប្រជុំជននានានៅត្រើយខាងលិចដោយ មិនអើពើរដល់ការរិះគន់របស់សហគមន៍អន្តរជាតិ។ ក្នុងពេលនោះ អង់គ្លេស បារាំង អ៊ីតាលីនិងអេស្ប៉ាញបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅបណ្ដាប្រទេស នេះដើម្បីប្រឆាំងជំទាស់ផែនការកសាងទីប្រជុំជនខុសច្បប់ពោលខាងលើ៕

More