អ៊ីតាលីអំពាវនាវឲ្យបណ្ដាប្រទេស EU ប្រតិបត្តិតាមកិច្ចសន្យាទទួលជនអន្តោប្រវេសន៍
20/05/2015 09:51
(VOVworld) – នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi ទើបនឹងចោទប្រកាន់បណ្ដាប្រទេសជាសមាជិកសហភាព អឺរ៉ុប (EU) ពីការមិនប្រតិបត្តិតាមកិច្ចសន្យាទទួលជន អន្តោប្រវេសន៍តាមកូតាដែលត្រូវបានកំណត់ហើយ ចាត់ទុកថា៖ បណ្ដាប្រទេសនេះមិនដោះស្រាយ វិបត្តិជនអន្តោប្រវេសន៍ប្រកបដោយមឹងម៉ាត់ឡើយ។

អ៊ីតាលីអំពាវនាវឲ្យបណ្ដាប្រទេស EU ប្រតិបត្តិតាមកិច្ចសន្យាទទួលជនអន្តោប្រវេសន៍ (Image: VNA) (VOVworld) – នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi ទើបនឹងចោទប្រកាន់បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ពីការមិនប្រតិបត្តិតាមកិច្ចសន្យា ទទួលជនអន្តោប្រវេសន៍តាមកូតាដែលត្រូវបានកំណត់ហើយចាត់ទុកថា៖ បណ្ដាប្រទេសនេះមិនដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ប្រកបដោយមឹង ម៉ាត់ឡើយ។ មុននោះ គណៈកម្មាធិការអឺរ៉ុប (EC) បាននាំចេញការផ្តើមគំនិត អំពីបែងជែកកូតាទទួលជនអន្តោប្រវេសន៍សំរាប់ប្រទេសជាសមាជិកនិមួយៗ។ ទោះបីជា ប្រទេសមួយចំនួនដូចជាអាល្លឺម៉ង់និងស៊ុយអែតយល់ព្រមជាមួយ ការផ្តើមគំនិតពោលខាងលើក្តី ប៉ុន្តែ អង់គ្លេសនិងបារាំងបានប្រឆាំងជំទាស់ ផែនការនេះ។ តាមលោក Renzi ថា៖គោលជំហររបស់អង់គ្លេសនិងបារាំងអាច បំផ្លិចបំផ្លាញយុទ្ធសាស្ត្រទប់ទល់នឹងរលកជនអន្តោប្រវេសន៍ពីអាហ្វ្រិកខាង ជើងទាំងស្រុងព្រមទាំងអំពាវនាវឲ្យប្រទេសជាសមាជិកនានាទទួលឲ្យបាន កិច្ចព្រមព្រៀងស្តីអំពីបញ្ហានេះនៅសន្និសីទកំពូល EU ដែលនឹងប្រា រព្ធឡើង នាថ្ងៃទី ២៥ និង ២៦ មិថុនា ខាងមុខនេះ៕
Related
More




