VOV WorldVOV World
អំពើរហឹង្សាឡើងជណ្ដើររវាងជនប៉ាឡេស្ទីននិងអ៊ីស្រាអែល
09/10/2015 07:48
Vovworld-បណ្ដាមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា នាថ្ងៃទី ៨តុលា ជន​ប៉ាឡេស្ទីន​ម្នាក់ត្រូវបាញ់សម្លាប់បន្ទាប់ពី
អំពើរហឹង្សាឡើងជណ្ដើររវាងជនប៉ាឡេស្ទីននិងអ៊ីស្រាអែល
អំពើរហឹង្សាឡើងជណ្ដើររវាងជនប៉ាឡេស្ទីននិងអ៊ីស្រាអែល (RT)         Vovworld-បណ្ដាមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា នាថ្ងៃទី៨តុលា ជន​ប៉ាឡេស្ទីន​ ម្នាក់ត្រូវបាញ់សម្លាប់បន្ទាប់ពីចាក់ជនអ៊ីស្រាអែល២នាក់នៅ Tel Aviv ក្នុងកាលៈ ទេសៈអំពើរហឹង្សារវាងជនអ៊ីស្រាអែលនិងប៉ាឡេស្ទីនកាន់តែឡើង​ជណ្ដើរពីមួយថ្ងៃ ទៅមួយថ្ងៃ។ នេះជាការវាយប្រហារទី៥ម្រង់ទៅលើជន​អ៊ីស្រាអែល​ក្នុងអំឡុង២ថ្ងៃ កន្លងទៅ។ តាមអ្នកនាំពាក្យប៉ូលីសអ៊ីស្រាអែលថា មុខ​សញ្ញាបានចាក់ទាហាននារី អ៊ីស្រាអែលមួយនាក់នៅវិថី Benin នៅជិតទីស្ដីការ​ក្រសួងការពារជាតិអ៊ីស្រាអែល និងចាក់មនុស្សម្នាក់ទៀតនៅពេលរត់កិចពីកន្លែងកើតហេតុ។ ទាហានអ៊ីស្រាអែល បានបាញ់សម្លាប់អ្នកវាយប្រហារ។ ​ខណៈពេល​នោះ ស្ថាប័នជួយស្ងគ្រោះអ៊ីស្រាអែល បានឲ្យដឹងថា ជនហ្ស៊ីបម្នាក់ត្រូវចាក់រង​របួសធ្ងន់ក្នុងការវាយប្រហារមួយនៅទីប្រជុំ ជន Kyriat Arab នៅជាយក្រុង Hebron៕

More