VOV WorldVOV World
អង្គភាពអាជីវកម្ម អាជីវករជាអាណិកជនអភិវឌ្ឍន៍រួមជាមួយប្រទេសជាតិ
27/12/2015 08:49
(VOVworld) - អង្គភាពអាជីវកម្ម អាជីវករជាអាណិក ជនអភិវឌ្ឍន៍រួមជាមួយ ប្រទេសជាតិ។នេះគឺជាប្រធាន បទនៃសិក្ខាសាលាដែលបានរៀបចំឡើងដោយគណៈ កម្មាធិការរដ្ឋអំពីជនវៀតណាមនៅឯបរទេសចំណុះ ក្រសួងការបរទេស នាព្រឹកថ្ងៃទី២៧ ធ្នូ នៅរដ្ឋធានីហាណូយ។
អង្គភាពអាជីវកម្ម អាជីវករជាអាណិកជនអភិវឌ្ឍន៍រួមជាមួយប្រទេសជាតិ
(VOVworld) - អង្គភាពអាជីវកម្ម អាជីវករជាអាណិកជនអភិវឌ្ឍន៍រួមជាមួយប្រទេស ជាតិ។នេះគឺជាប្រធានបទនៃសិក្ខាសាលាដែលបានរៀបចំឡើងដោយគណៈកម្មា ធិការរដ្ឋអំពីជនវៀតណាមនៅឯបរទេស ចំណុះក្រសួងការបរទេស នាព្រឹកថ្ងៃទី ២៧ ធ្នូ នៅរដ្ឋធានីហាណូយ។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីការបរ ទេសនិងជា ប្រធានគណៈកម្មាធិការរដ្ឋអំពីជនវៀតណាមនៅឯបរទេសលោក Vu Hong Nam បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ វៀតណាមបានបំពេញបន្ថែមធ្វើវិសោធនកម្ម នូវគោលនយោបាយជាច្រើនឲ្យកាន់តែបើកចំហរដូចជា៖ច្បាប់ ជនជាតិធ្វើវិសោធ នកម្មឆ្នាំ២០១៤អនុញ្ញាត្តិឲ្យអាណិកជនរក្សានិងចុះឈ្មោះត្រឡប់សញ្ជាតិវៀត ណាមវិញ ច្បាប់ដីធ្លីនិងច្បាប់លំនៅដ្ឋានថ្មីអនុញ្ញាត្តិឲ្យ អាណិកជននៅពេលឆ្លង ដែនចូលវៀតណាម បានទិញលំនៅដ្ឋានហើយ មានសិទ្ធិប្រើប្រាស់ កម្មសិទ្ធិ ផ្ដូរ ដូចជាពលរដ្ឋនៅក្នុងប្រទេស ច្បាប់វិនិយោគ និងច្បាប់អង្គភាពអាជីវកម្មធ្វើ វិសោធនកម្ម បង្កលក្ខណៈងាយស្រួលយ៉ាង អតិបរមាសំរាប់បរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ជាដើម។ ដើម្បីបង្កើនប្រសិទ្ធិភាពសហប្រតិបតិ្តការរវាងអង្គភាពអាជីវកម្មវៀតណាមនៅក្នុង នៅក្រៅប្រទេស លោក Bui Dinh Dinh ឯកអគ្គរដ្ឋទូត អនុប្រធាននិងជាអគ្គលេខា ធិការសមាគមអាជីវករវៀតណាមនៅឯបរទេសបានចាត់ទុកថា ត្រូវការកសាង គេហទំព័រមួយអំពីបញ្ជីឈ្មោះអង្គភាពអាជីវកម្មវៀតណាមនៅឯបរទេស។ក្នុង នោះ​បញ្ជីឈ្មោះអង្គភាពអាជីវកម្មវៀតណាមនៅក្នុងនៅក្រៅប្រទេសត្រូវបាន បែងចែកយ៉ាងជាក់ស្ដែងតាមតំបន់ភូមិសាស្ត្រ ជំនាញអាជីវកម្ម និងតួនាទីធ្វើ សកម្ម ភាព៕