អង្គភាពអាជីវកម្មចំនួន២៣០ចូលរួមផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់
16/04/2014 07:06
(VOVworld)-នាយប់ថ្ងៃទី១៥មេសានៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) សមាគមអង្គភាពអាជីវកម្ម ទំនិញវៀតណាមមានគុណភាពខ្ពស់

អតិថិជនទិញទំនិញវៀតណាមគុណភាពខ្ពស់នៅផ្សារណាត់ (រូបថតៈ saigondautu.com.vn ) (VOVworld)-នាយប់ថ្ងៃទី១៥មេសានៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) សមាគមអង្គភាពអាជីវកម្មទំនិញវៀតណាមមានគុណភាពខ្ពស់ បានបើកផ្សារ ណាត់ទំនិញវៀតណាមគុណភាពខ្ពស់ឆ្នាំ២០១៤។ នេះជាលើកទី១៨ដែលផ្សារ ណាត់នេះបានប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ។ ចូលរួមផ្សាណាត់លើកនេះ មាន អង្គភាព អាជីវកម្មចំនួន២៣០ដោយមានស្តង់ទំនិញចំនួនជាង៧០០។ អតិថិជន អាចមក ផ្សារណាត់ដើម្បីទិញទំនិញគុណភាពខ្ពស់ដោយមានកម្មវិធីបញ្ចុះតម្លៃ ជាច្រើន។ ក៏ក្នុងក្រខ័ណ្ឌផ្សារណាត់នេះដែរ កម្មវិធីចាប់យកអាជីពត្រូវបានរៀបចំ ឡើងជាលើកដំបូង ដោយមានការចូលរួមរបស់អាជីវករគំរូវ័យក្មេងរបស់ខេត្ត ទីក្រុងចំនួន៨កន្លែង។ ផ្សារណាត់ទំនិញវៀតណាមគុណភាពខ្ពស់អូសបន្លាយ ដល់ថ្ងៃទី២០ មេសា៕
Related




