អង្គភាពអាជីវកម្មទីក្រុងហូជីមិញឆ្ពោះទៅទីផ្សារអាមេរិកនិងអាមេរិកឡាទីន
27/10/2015 10:06
(VOVworld) - នាព្រឹកថ្ងៃទី២៧ តុលា មជ្ឈមណ្ឌល ពន្លឿនពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញភាគ ខាងត្បូងវៀតណាម បានរៀបចំសន្និសីទកាសែតអំពី វេទិការនាំចេញឆ្នាំ២០១៥ក្រោមប្រធានបទ “ដំណោះ ស្រាយជ្រៀតចូលទីផ្សារអាមេរិកនិងអាមេរិកឡាទីន” និងពិព័រណ៍ “កសិកម្មបច្ចេកវិទ្យាខ្ពស់និងបច្ចេកវិទ្យាស្បៀងអាហារ - Hi-tech Agro ២០១៥”។

អាមេរិកជាប្រទេសនាំចូលស្វាយច័ន្ទទីធំបំផុតរបស់វៀតណាម (VOVworld) - នាព្រឹកថ្ងៃទី២៧ តុលា មជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មនិងវិនិយោគ ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានរៀបចំសន្និសីទកាសែតអំពីវេទិការ នាំចេញឆ្នាំ២០១៥ក្រោមប្រធានបទ “ដំណោះស្រាយជ្រៀតចូលទីផ្សារអាមេរិកនិង អាមេរិកឡាទីន” និងពិព័រណ៍ “កសិកម្មបច្ចេកវិទ្យាខ្ពស់និងបច្ចេកវិទ្យាស្បៀងអាហារ - Hi-tech Agro ២០១៥”។ពិព័រណ៍ Hi-tech Agro ២០១៥ នឹងប្រ ព្រឹត្តទៅចាប់ពីថ្ងៃទី២ ធ្នូខាងមុខ ក្នុងនោះ ផលិតផលដាំដុះ ចិញ្ចឹមភាគច្រើនតាម ទិសបៃតង-សុវត្ថិភាព និងទទួលបានបទដ្ឋានអន្តរជាតិ។ វេទិការ “ដំណោះស្រាយជ្រៀតចូលទីផ្សារអា មេរិកនិងអាមេរិកឡាទីន” នឹងប្រ ព្រឹត្តទៅនាថ្ងៃទី១៧ វិច្ចិកាខាងមុខ។នៅទីនេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមាន សមត្ថកិច្ចនានានិងអ្នកជំនាញការសេដ្ឋកិច្ចនឹង ចែករំលែកព័ត៌មានជាមួយអង្គភាពអាជីវកម្មអំពីដំណោះស្រាយជ្រៀតចូលទីផ្សារ នៅពេលចូលរួមកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ផលិតផលនាំចេញមានសក្ដានុភាពព្រម ទាំងបញ្ហាគប្បីយកចិត្តទុកដាក់ចំពោះ ទីផ្សារអាមេរិកនិងអាមេរិកឡាទីន៕
Related






