អង្គជំនុំជំរះអតីតប្រធានាធិបតីអេហ្ស៊ីប Mohammed Morsi ត្រូវបានផ្អាក
06/02/2014 07:11
(VOVworld) – នាថ្ងៃទី ៥ កុម្ភៈ តុលាកាមួយនៅទីក្រងកែ របស់អេហ្ស៊ីបបាន សម្រេចផ្អាកអង្គជំនុំជំរះអតីតប្រធានា ធិបតីនៃប្រទេសនេះ លោក Mohammed Morsi ដល់ថ្ងៃទី ១ មិនា

អតីតប្រធានាធិបតីនៃប្រទេសនេះ លោក Mohammed Morsi (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៥ កុម្ភៈ តុលាកាមួយនៅទីក្រងកែរបស់អេហ្ស៊ីបបាន សម្រេចផ្អាកអង្គជំនុំជំរះអតីតប្រធានាធិបតីនៃប្រទេសនេះ លោក Mohammed Morsi រួមជាមួយសមាជិកនៃអង្គការភាតរៈឥស្លាម (MB) ចំនួន ១៤ រូប ដល់ថ្ងៃទី ១ មិនាសំដៅពិនិត្យមើលលើភ័ស្តុតាងអំពីករណីសម្លាប់បាតុករ ដែលបានកើត មានឡើងនាខែធ្នូឆ្នាំ ២០១២ កន្លងមក។ ក្រៅពីនោះ តុលាកានេះបានចេញសាលក្រមអំពីការផ្អាកសម័យសួរដេញដោលអ្នកធ្វើជាកស្សិណសក្សីដែលគ្រោងនឹង ប្រព្រឹត្តទៅនាថ្ងៃទី ៥ កុម្ភៈ បន្ទាប់ពី មេធាវីរបស់លោក Morsi បានស្នើឲ្យបំពេញ បន្ថែមពេលវេលាសំរាប់កិច្ចការពារលោក Morsi ។ ក្រៅពីសាវនការពោលខាង លើ អតីតប្រធានាធិបតី Morsi ត្រូវប្រឈមមុខនឹងអង្គជំនុំជំរះចំនួន ៤ ទៀត៕
Related
More





