អង្គការមនុស្សធម៌អ.ស.បព្រួយបារម្ភអំពីការដែលអាមេរិកកាត់បន្ថយជំនួយឧបត្ថម្ភ
23/03/2017 08:18
(VOVworld) - ថ្លែងមតិនាពេលថ្មីៗនេះ អ្នកនាំពាក្យ កម្មវិធីស្បឿងអាហារពិភព លោក (WFP) នៅទ្វីប អាហ្វ្រិកខាងកើតលោកស្រី Challiss McDonough បាន ឲ្យដឹងថា នៅពេលរដ្ឋាភិបាលអាមេរិកមានបំណង កាត់បន្ថយភាគច្រើននៃប្រភព ជំនួយឧបត្ថម្ភបរទេស ក្នុងនោះទ្វីបអាហ្វ្រិកនឹងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ។

ជនភៀសខ្លួនស៊ូដង់ខាងត្បូង (រូបថត៖AFP/TTXVN) (VOVworld) - ថ្លែងមតិនាពេលថ្មីៗនេះ អ្នកនាំពាក្យកម្មវិធីស្បឿងអាហារពិភព លោក (WFP) នៅទ្វីបអាហ្វ្រិកខាងកើតលោកស្រី Challiss McDonough បានឲ្យដឹងថា នៅពេលរដ្ឋាភិបាលអាមេរិកមានបំណងកាត់បន្ថយភាគច្រើននៃប្រភពជំនួយឧបត្ថម្ភ បរទេសក្នុងនោះទ្វីបអាហ្វ្រិកនឹងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ។តាមលោកស្រី McDonough ថា វិបត្តិមនុស្សធម៌នៅទ្វីបនេះនឹងកាន់តែធ្ងន់ធ្ងរថែមទៀតដោយសារ មនុស្សប្រមាណ២០លាននាក់កំពុងប្រឈមមុខនឹងគ្រោះទុរិ្ភក្សនិងខ្វះខាតស្បៀង អាហារនៅប្រទេសសូម៉ាលី ស៊ូដង់ខាងត្បូង នីហ្សេរីយ៉ានិងយេម៉ែន។ មុននោះ ប្រធាននិងជានាយិការប្រតិបត្តិស្ថាប័នជួយសង្គ្រោះ “Save the Children” លោកស្រី Carolyn Miles ក៏បានចាត់ទុកថា ការកាត់បន្ថយជំនួយឧបត្ថម្ភ បរទេស របស់អាមេរិកនឹងជាគ្រោះមហន្តរាយចំពោះគ្រួសាររាប់លានគ្រួនៅ ប្រទេសកំពុងអភិវឌ្ឍន៍នានា ជាពិសេសនៅទ្វីបអាហ្វ្រិក។អាមេរិកនាបច្ចុប្បន្ន កំពុងជាប្រទេសរួមវិភាគទានធំបំផុតសំរាប់ WFP ដោយទឹក ប្រាក់ចំនួន២ពាន់ លានដុល្លាអាមេរិកនាឆ្នាំ២០១៦៕
Related






