ប្រធានសហភាពសហព័ន្ធពលករវៀតណាម លោក Nguyen Dinh Khang សាកសួរសុខទុក្ខពលការិនីម្នាក់។ (រូបថត៖ congdoanhanoi.org.vn) |
លោក Nguyen Dinh Khang បានស្នើឲ្យអង្គការសហជីពគ្រប់ជាន់ថ្នាក់អនុវត្តឲ្យ បានល្អបំផុតនូវការងារថែទាំពលករក្នុងបុណ្យតេតឆ្នាំនេះ មិនទុកឲ្យពលករណាម្នាក់ គ្មានតេតនោះទេ។ ចំពោះអ្នកដែលស្នាក់នៅមូលដ្ឋាននៃកន្លែងធ្វើការ ស្ថាប័ននេះបាន ណែនាំសហជីពសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំសកម្មភាពសួរសុខទុក្ខ ជូនអំណោយ ថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីសម្រាប់ពលករ ព្រមទាំង រៀបចំស្ដង់លក់ទំនិញតម្លៃសមរម្យ ផ្សារណាត់ឥតគិតថ្លៃក្នុងបុណ្យតេត និងរៀបចំ ល្បែងកំសាន្តប្រជាប្រិយ ផងដែរ៕






