VOV WorldVOV World
អង្គការសហប្រជាជាតិនិងស៊ីរីបានឯកភាពលើការទំនាក់ទំនងផ្ទាល់ដោះស្រាយជំលោះ
10/07/2012 08:37
(VOVworld)-បេសកជនពិសេសសន្តិភាពរបស់ អ.ស.បនិងសម្ព័ន្ធអារ៉ាបKofi Annan ឲ្យដឹងថា លោកបានមានការជួបសន្ទនា “មានចរិតលក្ខណៈ ស្ថាបនានិងស្មោះត្រង់”
អង្គការសហប្រជាជាតិនិងស៊ីរីបានឯកភាពលើការទំនាក់ទំនងផ្ទាល់ដោះស្រាយជំលោះ
ប្រធានាធិបតីស៊ីរី Bashar al-Assad (រូបថតៈ​ Internet) (VOVworld)-បេសកជនពិសេសសន្តិភាពរបស់អ.ស.បនិងសម្ព័ន្ធអារ៉ាបKofi Annan ឲ្យដឹងថា លោកបានមានការជួបសន្ទនា “មានចរិតលក្ខណៈស្ថាបនានិងស្មោះត្រង់” ជាមួយប្រធានាធិបតី​ស៊ីរី Bashar al-Assad នៅទីក្រុងDamasនាថ្ងៃទី៩ កក្កដា។ ថ្លែងមតិជាមួយអ្នកយកព័ត៌មានបន្ទាប់ពីជំនួបពោលខាងលើ លោក Annanឲ្យដឹង ថា ៖ លោកនិងប្រធានាធិបតី Al-Assad បានពិភាក្សាអំពីភាពចំា​បាចត្រូវបញ្ឈប់ អំពើហឹង្សា ក៏ដូចជាវិធានការអនុវត្ត ប្រការទាំងនោះ។ លោកAnnan ក៏លើកច្បាស់ ថា លោកបានឯកភាពជាមួយថ្នាក់ដឹកនាំស៊ីរីអំពីរបៀបទំនាក់ទំនងនយោបាយផ្ទាល់ ថ្មី១សំដៅបញ្ឈប់ជំលោះ នៅស៊ីរីនិងលើកឡើងសំណើរនេះជាមួយភាគីប្រឆំាងផង ដែរ៕