អង្គការសហប្រជាជាតិអះអាងមិននាំចេញសារាចរសម្ងាត់អំពីស៊ីរី
22/08/2018 10:56
(VOVWORLD) - អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.ជ) លោក Stephane Dujarric នាថ្ងៃទី២១ខែសីហា បានឲ្យដឹងថា អគ្គលេខាធិការ អ.ស.ប.ជ លោក Antoniop Gutteres បានបដិសេដការនាំចេញសារាចរពិសេស ដែលហាមឃាត់ស្ថាប័ននានានៃអ.ស.ប.ជ ចូលរួមបុព្វហេតុស្តារឡើងវិញ សេដ្ឋកិច្ចរបស់ស៊ីរី។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antoniop Gutteres សេចក្តីប្រកាសនេះត្រូវបាននាំចេញខណៈពេលដែល មុននោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងថា លោក Antoniop Gutteres បាននាំចេញសារាចរមួយច្បាប់ដែលហាមឃាត់បណ្តាស្ថាប័ន អ.ស.ប.ជ ចូលរួមគម្រោងការណ៍សំដៅស្តារឡើវិញសេដ្ឋកិច្ចរបស់ស៊ីរី មុនពេល ដាក់ដំណើរការផ្ទេរប្រគល់រដ្ឋអំណាចនយោបាយដែលត្រូវបានបញ្ចប់ជាស្ថាពរនៅប្រទេសនេះ។ លោក Stephane Dujarric ក៏អះអាងសារជាថ្មីម្តងទៀតអំពីដំណោះស្រាយ ស្ថិរភាពនិងយូរអង្វែងមួយសំរាប់ជម្លោះនៅស៊ីរី ពោលគឺត្រឹមតែសម្រេចបាន ដោយឈរលើដំណើរការនយោបាយ និង អ.ស.ប.ជ បន្តខិតខំប្រឹងប្រែងឆ្ពោះទៅ ដំណើការនយោបាយនេះផងដែរ៕
Related






